ទឹកដោះគោស្រស់ផ្ដល់ប្រយោជន៍ដល់កូនៗយើងច្រើន មិនត្រឹមតែសម្បូរសារធាតុចិញ្ចឹមល្អចំពោះសុខភាពប៉ុណ្ណោះទេ វាជួយដល់ការលូតលាស់ និងអភិវឌ្ឍរបស់កូនយើងផងដែរ។ ត្បិតតែទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាពទូទៅកូន តែទឹកដោះគោស្រស់ខ្វះជាតិរ៉ែចាំបាច់ដល់រាងកាយមួយដែលម៉ាក់ប៉ាគួរបន្ថែមពីលើការញ៉ាំទឹកដោះគោ ចៀសវាងអាអូនកើតជំងឺស្លេកស្លាំង។
ជុំវិញបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានឲ្យដឹងថា ទឹកដោះគោស្រស់ផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនដូចជា សម្បូរសារជាតិទឹក ប្រូតេអ៊ីន ខ្លាញ់ និងសារជាតិរ៉ែ ជាពិសេស គឺកាល់ស្យូមដែលជួយដល់ការលូតលាស់របស់កុមារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីវេជ្ជបណ្ឌិតបន្តថា ចំណុចខ្វះខាតរបស់ទឹកដោះគោស្រស់ម៉ាក់ប៉ាគួរដឹងនោះ គឺទឹកដោះគោស្រស់មិនសម្បូរជាតិដែក ដែលជាជាតិរ៉ែចាំបាច់បំផុតដល់រាងកាយមនុស្សយើង។ ហេតុដូចនេះកុមារដែលផឹកទឹកដោះគោស្រស់ច្រើន អាចបណ្ដាលឲ្យកើតជាជំងឺស្លេកស្លាំងដោយសារការខ្វះជាតិដែក។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់ថា ខ្វះជាតិដែក ធ្វើឲ្យគ្រាប់ឈាមក្រហមធ្លាក់ចុះ ការដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលមិនសូវបានគ្រប់គ្រាន់នោះទេ។ មួយវិញទៀត ជាតិដែក មានប្រយោជន៍សម្រាប់ការ វិវត្ត ការលូតលាស់ប្រព័ន្ធប្រសាទ បើខ្វះជាតិដែកធ្វើឲ្យខួរក្បាលចោទជាបញ្ហា។
បើសង្ស័យកូនស្លេកស្លាំងដោយសារខ្វះជាតិដែក ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅជួបពេទ្យជំនាញធ្វើរោគវិនិច្ឆ័យ ឬម៉ាក់ប៉ាអាចបន្ថែម និងការពារអាអូនពីការខ្វះជាតិដែក ដោយបន្ថែមអាហារជាតិដែកឲ្យកូនញ៉ាំឲ្យគ្រប់គ្រាន់ កាត់បន្ថយការញ៉ាំទឹកដោះគោស្រស់ បង្កើនសមត្ថភាពស្រូបយកជីវជាតិចិញ្ចឹមរបស់កូន។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]