កូរ៉ខាងត្បូង៖ យោងតាមសារព័ត៌មាន The Korea Times បានទម្លាយកិច្ចសន្យាផ្សាយពាណិជ្ជកម្មចុងក្រោយ របស់ក្រុមចម្រៀងបុរស BTS ដែលគេបានតាយការណ៍មកថា ក្រុមមួយនេះ បានស៊ីកម្រៃថ្លៃឈ្នួល រហូតដល់ទៅ ១០ ពាន់លានវ៉ុន (ប្រហែល ៩ លានដុល្លារ) សម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មប៊្រេនលំដាប់បរទេសមួយ។

លើសពីនេះទៀតយោងតាមប្រភពដដែលបានបន្តទៀតថា កាលពីមុនបើចង់ជួល BTS ជាអ្នកតំណាងពាណិជ្ជកម្មផ្សេងៗ ត្រូវចំណាយយ៉ាងហោចណាស់ ៣-៥ ពាន់លានវ៉ុន (២,៧-៤,៤ លានដុល្លារ) សម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មនីមួយៗ ដែលគេត្រូវឲ្យដឹងថា ក្រុមដែលមានសមាជិក ៧ នាក់គឺ មានថ្លៃខ្លួនខ្ពស់ជាងកំពូលតារាកូរ៉េដទៃទៀតរហូតដល់ទៅ ៣ ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងកិច្ចសន្យាផ្សាយពាណិជ្ជកម្មចុងក្រោយ ជាមួយនឹងប្រាក់ខែខ្ពស់គួរឱ្យកត់សម្គាល់នេះ ក្រុមចម្រៀងបុរសនាំមុខនេះ ត្រូវបានគេចាត់ទុកថាជាសិល្បករ ដែលទទួលបានប្រាក់ច្រើនបំផុត ពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មនៅប្រទេសកូរ៉េ៕

ប្រភព៖ The Korea Times

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]