រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹងមួយស្តី ការរុះរើ ឬ ចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូច និង សំណង់មិនរៀបរយលើផ្ទៃទន្លេ ដែលកន្លែងមួយចំនួន បានក្លាយជាកន្លែងស្នាក់ដោយខុសច្បាប់គ្មានរបៀបរៀបរយ និង សណ្តាប់ធ្នាប់ ដែលនេះ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ជាពិសេស ការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និង បញ្ចេញកាកសំណល់ ការបន្តោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹកបំពុលបរិស្ថាន និងប៉ះពាល់សោភ័ណ្ឌទីក្រុងផងដែរ ជាពិសេសប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកទាំងនោះតែម្តង។
ក្នុងនោះដែរ គេសង្កេតឃើញជា មហាជនប្រជាពលរដ្ឋ និង សាធារណជនជាច្រើន បានសម្តែងការគាំទ្រត្រេកអរ និង សាទរចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រដ្ឋបាលរាជធានី ដែលត្រូវបានចេញសេចក្តីសម្រេច អភិបាលនៃរាជធានីភ្នំពេញ នៅប៉ុន្មានម៉ោងមុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មានបងប្អូន និង សាធារណជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការពេញចិត្ត និង គាំទ្រពេញទំហឹង តាមរយៈការចូលទៅ សម្តែងមតិ Comment ចំពោះចំណាត់ការនៃការសម្រេចបែបនេះ របស់រដ្ឋបាលរាជភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ តែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]