ភ្នំពេញ៖ បើវិលត្រឡប់ទៅអតីតកាល នៅចាំបានអត់ តើគេបង្កើតស្មាតហ្វូនដំបូងគេមានអេក្រង់ចំនួនប៉ុន្មានពណ៌? លុះប៉ុន្មានឆ្នាំក្រោយមក តើក្រុមហ៊ុនស្មាតហ្វូនទាំងនោះបានវិវត្តន៍ទៅជាយ៉ាងណា? ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះឃើញថា នៅលើស្មាតហ្វូននីមួយៗ គឺបានបំពាក់មកជាមួយបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើបៗ រួមទាំងបំពាក់មកជាមួយ Flagship ផងដែរ ដូច្នេះអ្នកដឹងទេថា តើស្មាតហ្វូនទាំងនោះអភិវឌ្ឍន៍ដល់កម្រិតទំហំប៉ុន្មាន Bit ?
ថ្មីៗនេះ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ចិន និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុបជាច្រើនទៀត ទើបដាក់សម្ពោធបង្ហាញកំពូលស្មាតហ្វូន Flagship ស៊េរីគឺ OPPO Find X3 Pro នេះជាផ្លូវការផងដែរ។ ក្នុងនោះក៏ឃើញមានការចែកចាយព័ត៌មានជាច្រើនពាសពេញបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតយ៉ាងព្រោងព្រាតគួរឲ្យភ្ញាក់ផ្អើលតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើតាមចាំបាននៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ និងល្បីល្បាញ OPPO បានបញ្ចេញនូវកំពូលស្មាតហ្វូន Find X2 Pro ដែលបំពាក់មកជាមួយអេក្រង់ 10 Bit ដំបូងគេបង្អស់។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ស្រាប់តែ OPPO ក៏បញ្ចេញកំពូលស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយ Find X3 Pro ដោយបានបន្តអភិវឌ្ឍន៍ខ្លួនដោយមិនស្រាកស្រាន្ត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ពណ៌ដ៏រស់រវើកកម្រិត ១ ពាន់លានពណ៌ទាំងកាមេរ៉ា និងអេក្រង់ដំបូងគេបង្អស់នៅលើពិភពលោក។
ហើយបើយោងតាមប្រភពសារព័ត៌មានក្រៅស្រុកល្បីៗបានឲ្យដឹងថា ស្មាតហ្វូននេះ គឺអាចផ្តិតយករូបភាពបានច្បាស់រហូតដល់ទៅកម្រិត 10 Bit មុនគេនាពេលបច្ចុប្បន្ននេះ។ ចុះអ្នកដឹងទេថាវាមានលក្ខណៈពិសេសអ្វីខ្លះ? ហេតុអ្វីបានជា OPPO បង្កើតនូវមុខងារមួយនេះ? ហើយហេតុអ្វីបានជាវាមានសមត្ថភាពថតរូបកម្រិត ១ ពាន់លានពណ៌?
មូលហេតុដែល OPPO បានបង្កើតនូវមុខងារថតរូបកម្រិត ១ ពាន់លានពណ៌នេះឡើងដំបូងគេបង្អស់ គឺព្រោះតែក្រុមហ៊ុនស្មាតហ្វូនមួយនេះ ចាប់ផ្ដើមបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗដែលមិនទាន់មាននៅលើស្មាតហ្វូនដទៃទៀត ហើយក៏ព្រោះតែ OPPO បានបង្កើននូវប៊្រេនរបស់ខ្លួនដើម្បីឆ្ពោះទៅបច្ចេកវិទ្យានាថ្ងៃអនាគត។
ចំពោះ Find X3 Pro OPPO បានបំពាក់មកជាមួយសេនស័រកាមេរ៉ា IMX 766 ទំហំ 50MP ដែលជាការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Sony។ ហើយសម្រាប់អ្នកប្រើប្រាស់មួយចំនួនគឺប្រាកដជាមិនទាន់យល់ច្បាស់ពី 10 Bit ឡើយ ដោយឡែកសម្រាប់អ្នកថតរូបអាជីព ឬ Professional គឺប្រាកដជាទន្ទឹងរង់ចាំ និងយល់ច្បាស់រួមទាំងស្គាល់ពីតម្លៃរបស់វាជាក់ជាមិនខាន។
មួយវិញទៀត OPPO Find X3 Pro គឺជាស្មាតហ្វូន Flagship ជាងគេក្នុងឆ្នាំ ២០២១ ថ្វីបើទីផ្សារបច្ចុប្បន្ននេះ មានរហូតដល់ 10 Bit ក៏ដោយប៉ុន្តែបែរជា Android បានទម្លាក់ទៅជា 8 Bit វិញធ្វើឲ្យវាមិនអាចបំលែងទៅ 10 Bit បានឡើយ ជាហេតុដែលមិនអាចបំពេញបំណងរបស់អ្នកប្រើប្រាស់បាន ប៉ុន្តែបែរជា OPPO ធ្វើឡើងបានសម្រេចទាំងកាមេរ៉ា 10 Bit និងអេក្រង់ 10 Bit។
គួរបញ្ជាក់ផងដែរថា OPPO Find X3 Pro បានបំពាក់ជាមួយនឹងអេក្រង់ 6.7 Inch ល្បឿន 120HZ 10 Bit QHD+ ដែលបានអាប់ដេតពី 16.7 លានពណ៌ទៅជា 1070 លានពណ៌ ដែលអាចបង្កើនបានរហូតដល់ទៅ 60X (ដង) និងទទួលបានការវាយតម្លៃកម្រិត A+ ពី Display Mate ដែលជាស្ថាប័នឈានមុខលំដាប់ពិភពលោកទៅលើការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពរបស់អេក្រង់ និងទទួលបានវិញ្ញាបនបត្រ HDR10+ ទៅលើភាពត្រឹមត្រូវនៃការបង្ហាញពណ៌របស់ OPPO Find X3 Pro ថែមទៀតផង។
មិនតែប៉ុណ្ណោះ OPPO Find X3 Pro ពិតជាសក្ក័សមខ្លាំងសម្រាប់អ្នកស្រលាញ់បច្ចេកវិទ្យាថ្មីៗលើស្មាតហ្វូន និងជាពិសេសសម្រាប់អ្នកជំនាញថតរូប ស្ថាបត្យករ និងអ្នកឌីហ្សាញជាដើម។ លើសពីនេះ OPPO Find X3 Pro ក៏បានធ្វើការសហការជាមួយនឹង National Geographic គឺលោក Joel Sartore ជា Photographer Creator of “Photo Ark” ដ៏ល្បីឈ្មោះមួយរូបផងដែរ។
សរុបជារួមមក ទាំងអស់នេះហើយហេតុដែលធ្វើឲ្យស្មាតហ្វូន Find X3 Pro អាចផ្តិតរូបភាពថតចេញមកច្បាស់ និងទទួលបានពណ៌ដូចធម្មជាតិពិត ១០០% ប្រៀបដូចមានកាមេរ៉ា Digital នៅក្នុងដៃឲ្យកាន់តែទូលំទូលាយជាងមុន។ មិនតែប៉ុណ្ណោះ OPPO ក៏យល់ថា ត្រូវតែដើរលើផ្លូវមួយបង្ហាញថាវាជាស្មាតហ្វូនដ៏ទំនើបខ្លាំង សម្រាប់ពេលអនាគត ពិសេស គឺមានភាពល្អដាច់គេនៅក្នុងទីផ្សារស្មាតហ្វូន ដែលស្មាតហ្វូនដទៃមិនអាចធ្វើបានឡើយ នាពេលបច្ចុប្បន្ននេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]