ជំងឺរោគស្ត្រីប៉ះពាល់ដល់សរីរាង្គបន្តពូជ ដូចជាស្បូន អូវែ ដៃស្បូន ប្រដាប់បន្តពូជខាងក្រៅ និងសុដន់ ដូច្នេះវាអាចជះឥទ្ធិពលដល់មុខងារផ្លូវភេទរបស់ស្រីៗផងដែរ។ ពិតណាស់ ការយល់ដឹងអំពីរោគសញ្ញា និងចាត់វិធានការភ្លាមៗ ដើម្បីជៀសវាងផលវិបាកផ្សេងៗ គឺជារឿងសំខាន់ណាស់។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាបញ្ហារោគស្ត្រីទូទៅបំផុតមួយចំនួន ដែលយើងគួរដឹង។
១. ជំងឺគីសទឹកលើក្រពេញអូវែ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ ស្រីៗដែលមានជំងឺនេះ អាចមានវដ្ដរដូវយូរ ឬមិនប្រក្រតី ព្រមទាំងមានការកើនឡើងបរិមាណអ័រម៉ូនអង់ដ្រូសែន ដែលជាអ័រម៉ូនបុរសនៅក្នុងរាងកាយ។ ក្នុងលក្ខខណ្ឌនេះ ពងញី ជាច្រើន អាចលេចឡើងនៅលើអូវែ ដែលអាចរាំងស្ទះដល់ការបញ្ចេញពង។ មូលហេតុដែលបណ្ដាលឲ្យកើតមានជំងឺនេះ គឺដោយសារតែកម្រិតអ័រម៉ូនអង់ដ្រូសែន ក្នុងរាងកាយលើសកម្រិត ហ្សែន ឬដោយសារតែអាំងស៊ុយលីនច្រើនជ្រុល។ ភាគច្រើន ស្រីៗដែលជួបប្រទះជំងឺមួយនេះ អាចប្រឈមនឹងការដុះក្បាលពោះ កើតមុន ងាយកើតជំងឺទឹកនោមផ្អែម មករដូវមិនប្រក្រតី ឬអាចប្រឈមនឹងបញ្ហាគ្មានកូន។
២. រលាកទ្វារមាស
ស្រីៗដែលស្ថិតក្នុងដំណាក់កាលបន្តពូជ អាចជួបប្រទះការរលាកនៅក្នុងទ្វារមាស។ ការរលាកនេះ អាចកើតឡើងដោយសារតែការឆ្លងមេរោគ ការរួមភេទ ការប្រើប្រាស់ថ្នាំផ្សះ ការប្រើក្រែមលាបសំលាប់មេជីវិតឈ្មោល ឬដោយសារតែការផ្លាស់ប្ដូរអ័រម៉ូន។ ប្រសិនបើគ្នាយើងមានអាការៈរលាកនេះ យើងអាចនឹងឈឺចុកចាប់នៅពេលនោម រមាស់ទ្វារមាស ឬរលាកស្បែក ការបញ្ចេញទឹករម្អិលទ្វារមាសដែលមានក្លិនមិនល្អ ព្រមទាំងរោគសញ្ញាផ្សេងៗទៀត។
៣. ការបង្ករោគលើផ្លូវទឹកនោម
ជាក់ស្ដែង ការបង្ករោគលើផ្លូវទឹកនោម គឺជាជំងឺរោគស្ត្រីទូទៅបំផុតមួយ ដែលស្រីៗគ្រប់វ័យតែងតែជួបប្រទះ។ បញ្ហានេះកើតឡើងនៅពេលដែលបាក់តេរីមានវត្តមាននៅក្នុងទ្វារមាស ឬរន្ធគូទផ្លាស់ទីទៅបង្ហួរនោម និងប្លោកនោម ឬអាចទៅកាន់តម្រងនោម។ ស្រីៗគ្នាយើងអាចងាយឆ្លងជំងឺនេះ ប្រសិនបើយើងមានបញ្ហាសរសៃប្រសាទ ឬសាច់ដុំអាងត្រគាក ឬបំពង់បង្ហួរនោមតូច ឬមានការស្ទះក្នុងបង្ហួរនោម ប្លោកនោម ឬតម្រងនោម។ ក្នុងករណីដែលយើងមានការបង្ករោគលើផ្លូវទឹកនោម យើងអាចមានអារម្មណ៍ក្រហាយនៅពេលនោម ទឹកនោមល្អក់ មានក្លិនមិនល្អ ឬមានដានឈាមនៅក្នុងទឹកនោម។ ប្រសិនបើការបង្ករោគប៉ះពាល់ដល់តម្រងនោម យើងអាចនឹងក្ដៅខ្លួន គ្រុនរងា ឈឺខ្នង ក្អួត ឬចង្អោរ។
៤. ការឈឺចាប់នៅពេលមករដូវ
បញ្ហាឈឺចាប់អំឡុងពេលមករដូវនេះត្រូវបានបែងចែកជា២ប្រភេទ គឺការឈឺចាប់ដោយការមករដូវ និងការឈឺចាប់ដោយសារសរីរាង្គបន្តពូជ។ យ៉ាងណាមិញឈឺចាប់ដោយការមករដូវ វាមិនមានពាក់ព័ន្ធនឹងជំងឺអាងត្រគាកឡើយ ហើយវាបណ្ដាលមកពីសារធាតុ prostaglandins ជាសារធាតុគីមីធម្មជាតិនៅក្នុងរាងកាយ។ ចំណែកឯការឈឺចាប់ដោយសារសរីរាង្គបន្តពូជវាអាចផ្សារភ្ជាប់ជាមួយនឹងជំងឺឆ្អឹងអាងត្រគាក ក៏ដូចជាកើតឡើងដោយសារតែដុំស្បូន ឬសាច់ដុះចាក់ចូលជញ្ជាំងស្បូន។ ស្រីៗដែលមានអាការៈនេះ អាចមានអារម្មណ៍ឈឺ និងចុករមួលនៅបរិវេណពោះខ្លាំង។
៥. គីសក្រពេញអូវែ
ជំងឺគីសក្រពេញអូវែ កើតមានឡើងជាទូទៅ និងអាចប៉ះពាល់ដល់ស្ត្រីគ្រប់វ័យ។ ជំងឺនេះអាចបណ្ដាលមកពីការឆ្លងមេរោគអាងត្រគាកធ្ងន់ធ្ងរ សាច់សាច់ដុះចាក់ចូលជញ្ជាំងស្បូន ឬបញ្ហាអ័រម៉ូន។ ស្រីៗដែលប្រឈមនឹងគីសក្រពេញអូវែ អាចមានអាការៈហើម ឬឈឺចាប់នៅត្រង់បរិវេណពោះ និងអាចក្អួត ឬចង្អោរថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]