រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ សាធារណជននាំគ្នាភ្ញាក់ផ្អើលចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានដឹងថា អតីតភរិយា លោក ឌួង ឆាយ លោកជំទាវ ដេត ម៉ាលីណា បានធ្វើដំណើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយនេះ ត្រូវបានមហាជននាំគ្នា ដាក់ការសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីប្តឹងអតីតលោកឧកញ៉ា ឌួង ឆាយ ចំពោះការប្រើប្រាស់ហឹង្សា។
ដោយឡែក ក្នុងនោះ លោក ឌួង ឆាយ ព្រមអហោសកម្មគ្រប់យ៉ាង ដោយព្រមប្រគល់អ្វីៗទាំងអស់ដល់ លោកជំទាវ ដេត ម៉ាលីណា និង ព្រមចេញ ដោយខ្លួនទទេជាមួយនឹង បំណុលធនគារជាង ៣លានដុល្លារអាមេរិក ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះរឿងនេះ មហាជនមិនទាន់ឃើញ ការឆ្លើយតបរបស់ លោកជំទាវ ដេត ម៉ាលីណា នៅឡើយទេ ខណៈដែលលោក ឌួង ឆាយ បានព្រមទទួលនិង អហោសកម្មគ្រប់យ៉ាង។
តែយ៉ាងណា យើងនឹងបន្តតាមដានបន្តទៀតថាតើ លោកជំទាវ ដេត ម៉ាលីណា ធ្វើការឆ្លើយតបយ៉ាងដូចម្តេច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]