បរទេស: ជារឿងមួយដ៏គួរឲ្យរំភើប និងដ៏សែនភ្ញាក់ផ្អើល ក្រោយពេលដែលបុរសពិការម្នាក់ ជាអតីតអ្នកចូលបម្រើកងទ័ព បានលេចមុខ មកបង្ហាញខ្លួនឲ្យសង្សាររបស់ខ្លួន ដែលនាងមិននឹកស្មានថាបានជួបសង្សារម្តងទៀតនោះ បានឃើញនិងសុំរៀបការ បំពាក់ចិញ្ចៀនភ្លាមៗ រហូតធ្វើឲ្យអ្នកដែលទស្សនាវីដេអូនេះ នៅលើបណ្តាញហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង និងរំភើបជំនួសគូស្នេហ៍នេះតែម្តង ដែលធ្វើឲ្យមានអ្នកចែកផ្សាយវីដេអូនេះពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
ជាក់ស្តែងនៅក្នុងវីដេអូនេះ បុរសដែលជាមិត្តប្រុសរបស់នារីម្នាក់នោះ បានធ្វើការបង្ហាញចិញ្ចៀនសុំរៀបការ ស្របពេលដែលនាងកំពុងតែនិយាយទូរស័ព្ទ ហើយនៅពេលដែលនាងងាកមកក្រោយ ក៏បានធ្វើការរត់មកពីចម្ងាយក្នុងក្តីរំភើបជាខ្លាំងមកអោបមិត្តប្រុសរបស់ខ្លួន ទោះបីជារត់ជ្រុះធ្លាក់ទូរស័ព្ទយ៉ាងណាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក៏សូមបញ្ជាក់ផងដែលថា ចំពោះសហរដ្ឋអាមេរិក ភារកិច្ចចូលបម្រើកងទ័ពគឺជាទំនួលខុសត្រូវមួយរបស់បុរសៗទាំងអស់ដែលដល់វ័យចូលបម្រើជាតិ នៅពេលដែលស្រុកទេសមានតម្រូវការកងកម្លាំងយោធាជាចំបាច់ និងជាកាតព្វកិច្ចចំពោះជាតិមាតុភូមិដែលពលរដ្ឋក្នុងនាមជាបុរសត្រូវមានចំពោះទឹកដីកំណើតរបស់ខ្លួន៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រភព: គេហទំព័រហ្វេសប៊ុក Paul Vu
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]