ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាក់ជាមិនខានជាមួយនឹងតារាស្រីសិល្បៈស្រី Em Busarakum ដែលពេលបច្ចុប្បន្ននេះនាងក៏មានគ្រួសារ មានកូនៗ ដ៏កក់ក្ដៅមួយ។
នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Em Busarakum នាងបានធ្វើពិធីខួបកំណើតយ៉ាងសប្បាយរីករាយនៅក្នុងផ្ទះ និងជួបជុំគ្រួសារយ៉ាងកក់ក្ដៅ ក្នុងនោះអ្វីដែលធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងក្នុងថ្ងៃកំណើត ដ៏ពិសេសរបស់នាងមួយនេះ គឺនាងបានស្រក់ទឹកភ្នែក នៅពេលដែលស្វាមីជាទីស្រឡាញ់ បានធ្វើជាកាដូសម្រាប់នាង ដោយធ្វើជាកម្រងសៀវភៅមានរូបថតគ្រួសារដ៏កក់ក្ដៅរបស់អ្នកទាំងពីរបិទនៅក្នុងនោះ ។ នេះហើយជាទឹកចិត្តរបស់ស្វាមីនាងដែលគេមិនដែលធ្លាប់បានជូនកាដូបែបនេះ នៅក្នុងថ្ងៃកំណើតនាងពីមុនមកនោះទេ ហើយនាងពិតជាត្រេកអរណាស់ដោយបានទទួលកាដូមួយនេះពីស្វាមី ដែលមានន័យថានាងគឺបានទទួលបុរសដ៏ល្អម្នាក់ចូលមកក្នុងជីវិត ៕
ប្រភព៖ Sanook
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]