ការរលាកនៅក្នុងរាងកាយ ទោះស្ដាប់ទៅមិនសូវធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែនៅពេលដែលវាវិវត្តទៅជាការរលាករ៉ាំរ៉ៃ យើងអាចនឹងប្រឈមនឹងជំងឺដ៏កាចសាហាវផ្សេងៗ។ ជាក់ស្ដែង មានមូលហេតុជាច្រើនដែលធ្វើឲ្យកើតមានការរលាកនៅក្នុងរាងកាយ ដូចជាហ្សែន បែបបទរស់នៅ របបអាហារ ឬការគេងជាដើម។ យ៉ាងណាមិញ ប្រសិនបើយើងសង្កេតឃើញសញ្ញានៃការរលាកដែលកើតឡើងនៅក្នុងរាងកាយ យើងអាចនឹងដោះស្រាយបញ្ហានេះទាន់ពេលវេលា។
ខាងក្រោមនេះ គឺជាសញ្ញានៃការរលាកទាំង៥ដែលយើងគប្បីយកចិត្តទុកដាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អារម្មណ៍នឿយហត់
ប្រសិនបើយើងគេងតិចជាង៧ម៉ោង ឬច្រើនជាង៩ម៉ោង រាងកាយរបស់យើងនឹងមានអារម្មណ៍នឿយហត់ខ្លាំង។ ពិតណាស់ អាការៈនឿយហត់នេះ មិនងាយបាត់ទៅវិញនៅក្នុងរយៈពេលខ្លីឡើយ វាអាចនឹងបន្តក្នុងរយៈពេលយូរ។
២. អាការៈឈឺខ្លួនមិនបាត់សោះ
យើងទាំងអស់គ្នាអាចមានអាការៈឈឺខ្លួន នៅពេលដែលសីតុណ្ហភាពរាងកាយឡើងខ្ពស់។ ប៉ុន្តែ ប្រសិនបើយើងមានការឈឺចាប់ នៅពេលផ្លាស់ទី ឬនៅពេលធ្វើសកម្មភាព នេះមានន័យថារាងកាយរបស់យើងកំពុងតែផ្ដល់សញ្ញាឲ្យយើងប្រុងប្រយ័ត្ន។ ជាមួយគ្នានេះដែរ យើងក៏អាចមានជំងឺរលាកសន្លាក់ ដែលចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
៣. បញ្ហារំលាយអាហារ
ទន្ទឹមនឹងនេះដែរ ការកើតមានជំងឺរលាកក្រពះ ឬហើមពោះម្ដងម្កាល គឺមិនមានបញ្ហាអ្វីឡើយ។ ប៉ុន្តែ ប្រសិនបើបញ្ហានេះកើតឡើងជាប្រចាំ យើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់រហ័ស ពីព្រោះបើពុំមានការព្យាបាលទេនោះ ការរលាកអាចបណ្ដាលឲ្យកើតមានបញ្ហាធ្ងន់ធ្ងរ ដូចជាជំងឺរលាកពោះវៀនធំ ឬជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។
៤. ហើមកូនកណ្ដុរ
នៅពេលកូនកណ្ដុរនៅក ក្រោមក្លៀក ឬក្រលៀនមានអាការៈហើម វាអាចបញ្ជាក់ថាប្រព័ន្ធភាពស៊ាំរបស់យើងមានបញ្ហា។ វាតែងតែកើតឡើង នៅពេលដែលយើងក្ដៅខ្លួន ឬឈឺបំពង់ក ប៉ុន្តែអាការៈហើមនេះនឹងបាត់ទៅវិញ ក្រោយពេលដែលយើងជាពីជំងឺទាំងនោះ។ ប៉ុន្តែ ប្រសិនបើកូនកណ្ដុរតែងតែហើម និងធ្វើឲ្យយើងឈឺចាប់ យើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
៥. តឹងច្រមុះ
ការរលាកក៏អាចលេចចេញជាទម្រង់រលាកប្រហោងច្រមុះ ដូចគ្នា។ ខណៈពេលដែលអាការៈតឹងច្រមុះហាក់ដូចជាគ្មានគ្រោះថ្នាក់ និងអាចធ្វើឲ្យយើងគិតថា វាគ្រាន់តែជាអាលែកហ្ស៊ីតាមរដូវកាល ប៉ុន្តែវាអាចមានសភាពធ្ងន់ធ្ងរជាងនេះ។ ក្នុងករណីដែលវាមិនបាត់ទៅវិញនៅក្នុងរយៈពេលពីរបីថ្ងៃទេនោះ វាអាចជាសញ្ញានៃការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]