ចិន៖ បន្ទាប់ពីប្រកាសលែងលះជាមួយស្វាមីរួចមក នាង Zhao Liying ក្លាយជាមេម៉ាយនៅលីវដែលមានភាពថ្លៃថ្នូរបំផុត។ ភាពស្រស់ស្អាតរបស់នាង នៅតែស្ថិតនៅលើគម្របទស្សនាវដ្តីធំ ៗ ជានិច្ច និងការទទួលបានការសម្តែងចូលរួមការផ្សាយបន្តផ្ទាល់ ដោយថ្មីៗ នាងបានបង្ហាញឈុតបាញ់ប្រហារនិងការប្រណាំងយ៉ាងអស្ចារ្យ វាហាក់ដូចជានាងកំពុងផ្លាស់ប្តូរខ្លួននាងយ៉ាងសកម្ម។
នៅលើសារពត៌មាន Page ១៦៣ នៅថ្ងៃទី ២ ខែមិថុនា ភ្លាមៗនោះ បានសម្ភាសន៍នៅប៉ុស្តិ៍ផ្សាយផ្ទាល់លើកដំបូងរបស់តារាស្រីរូបនេះបានបង្ហាញខ្លួនបន្ទាប់ពីប្រកាសលែងលះ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលត្រូវបានសួរដោយពិធីករអំពីបញ្ហានៃការលែងលះនេះ៖
ភ្លាមៗនោះ Zhao Liying បានឆ្លើយចម្លើយយ៉ាងខ្លី និង គួរឱ្យចាប់អារម្មណ៍ដោយមានតែ ៨ ពាក្យប៉ុណ្ណោះថា៖
នេះត្រូវបានគេនិយាយថាជាសំដីដែលយកចេញពីខ្សែភាពយន្ត«Na Tra Ma Dong Christmas» ចម្លើយនេះរបស់Zhao Liying ទទួលបានការកោតសរសើរជាច្រើនពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតចិន។ មតិជាច្រើនបាននិយាយថានេះគឺជាចម្លើយដែលបង្ហាញពីភាពវាងវៃរបស់មនុស្សស្រីស្រស់ស្អាត នេះមានន័យថាការលែងលះ Zhao Liying មិនមែនជាការបញ្ចប់អ្វីៗនោះទេ តែជាការចាប់ផ្តើមនូវអ្វីផ្សេងថ្មីទៀត។ ឥលូវនេះតារាសម្តែងត្រកូល Zhao នឹងក្លាយជាស្ត្រីឯករាជ្យដែលពឹងផ្អែកលើខ្លួនឯង ថែរក្សាខ្លួនឯងតែម្នាក់ឯងដោយបារម្ភពីអាជីពរបស់នាង៕
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]