ថៃ៖ ទោះជាធ្លាប់បែកគ្នាក៏ពិតមែន ប៉ុន្តែ បច្ចុប្បន្ននេះ តារាស្រី Prang Kannarun និង គូស្នេហ៍ បានមកត្រូវរ៉ូវគ្នា ភ្ជាប់ចំណងស្នេហាសារជាថ្មី និងបានបង្ហាញពីភាពផ្អែមល្ហែម មិនចេះដាច់នៅលើបណ្ដាញសង្គម ថែមទៀត។
ដោយឡែក ថ្មីៗនេះ តារាស្រី Prang ស្រាប់តែបានចេញមកផ្ដល់បទសម្ភាសន៍មួយ ព្រមទាំងបានបង្ហើបពីរឿងរ៉ាវខ្លះៗនៅក្នុងទំនាក់ទំនងស្នេហារបស់នាង និងគូស្នេហ៍ ដោយនៅក្នុងនោះ នាងក៏បានលើកឡើងពីហេតុផល ដែលបានធ្វើឲ្យនាងនិងគូស្នេហ៍ បានបែកបាក់គ្នា កាលពីលើកមុន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការបង្ហាញនេះ Prang បានបង្ហើបថា បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ ហេតុផលដែលធ្វើឲ្យអ្នកទាំងពីរបានបែកបាក់គ្នានោះគឺ ដោយសារតែ របៀបរស់នៅរបស់ពួកគេទាំងពីរ មានខុសគ្នាដាច់ស្រឡះ ហើយក៏នៅមានផ្នែកផ្សេងទៀតដែលមិនត្រូវគ្នា ដូចជាមានពេលវេលាខុសគ្នា ជាដើម ដែលធ្វើឲ្យអ្នកទាំងពីរពិបាកក្នុងការណាត់ជួបគ្នា។
តែទោះជាយ៉ាងណា ខណៈពេលនេះ គូស្នេហ៍អ្នកទាំងពីរបានត្រឡប់មកសាងស្នេហ៍ម្ដងទៀត ប្រកបដោយភាពផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពរីករាយ និងអបអរសាទរចំពោះអ្នកទាំងពីរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]