រាជធានីភ្នំពេញ ៖ ការចូលមកកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ លោក ជា វណ្ណដេត បញ្ជាក់ថា ការការស្រាវជ្រាវ របស់ពេលជាង ១ ឆ្នាំមកនេះ រូបលោក បានបានកំណត់បាន ពីមូលហេតុមួយចំនួន ដែលធ្វើឲ្យបញ្ហាអ៊ិនធឺណែត និងប្រព័ន្ធទូរស័ព្ទ តែងមានបញ្ហារអាក់រអួល ។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាម សម្តីរបស់ លោក ជា វណ្ណដេត បានប្រាប់ឲ្យដឹងថា មូលហេតុទាំងនោះ មានដូចជា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ប្រតិបត្តិករ ទាំង ISP និងក្រុមហ៊ុនទូរស័ព្ទ មិនវិនិយោគបន្ថែមក្នុងការដំឡើងអង់តែនឱ្យបានច្រើនដើម្បីបំពេញតម្រូវការ។ «គាត់ចំណេញតែយកលុយដាក់ហោប៉ៅខ្លួនឯងច្រើន ឬមិនបានបំពាក់ឧបករណ៍បន្ថែម»។
- កន្លងទៅមានក្រុមហ៊ុនដាំអង់តែមួយដើម្បីបម្រើសេវាដល់មនុស្ស៣ពាន់នាក់ ប៉ុន្តែតំប ន់នោះឥឡូវនេះឡើង១ម៉ឺននាក់ ហើយមានអ្នកជិះឆ្លងកាត់ច្រើនទៀត ដូច្នេះអ្នកប្រើប្រាស់ច្រើនបានធ្វើឱ្យសេវារអាក់រអួល។ ឧទាហរណ៍មួយទៀត បង្គោលអង់តែនឃ្លាតគ្នាខ្លាំងពេក ដែលគាត់មិនបានដាំថែមទៀត។
- ទីក្រុងមានអគារខ្ពស់ៗកើនឡើងច្រើន ហើយបើអគារនោះនៅចន្លោះបង្គោលអង់តែនមួយទៅអង់តែនមួយទៀត នឹងធ្វើឱ្យអគារខ្ពស់នោះបាត់សេវា៥០ទៅ៧០ភាគរយ។ អគារធំៗ មិនអនុញ្ញាតឱ្យបំពាក់ internal building system ដោយសារតែគាត់ទាមទារឱ្យក្រុមហ៊ុនទូរស័ព្ទបង់លុយឱ្យគាត់ជាដើម ដោយគាត់មិនបានចាត់ទុកថា សេវាទូរស័ព្ទដូចទឹកភ្លើងដែរ។
- ក្រុមហ៊ុនធ្វើការ Promotion ហួសកម្រិត ធ្វើឱ្យពលរដ្ឋជាច្រើនខំប្រើប្រាស់បណ្តាលសេវាអត់ដើរនៅពេលដែលមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួយ។ `លក់កញ្ចប់អ៉ីនធើណិត ប៉ុន្តែផ្តល់សេវាមិនគ្រប់តាមស្តង់ដារ»។
- កត្តាសង់បុរី។ បុរីខ្លះអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិតផ្តាច់មុខ ធ្វើឱ្យតម្លៃឡើងថ្លៃ ហើយផ្តល់សេវាមិនគ្រប់គ្រា។ សង់បុរីខ្លះអត់មានទុកដីសម្រាប់សាងសង់បង្គោលអង់តែន ធ្វើឱ្យអត់់មានបង្គោលអង់តែននៅក្នុងបុរី។
- កត្តាប្រជាជន។ ពលរដ្ឋខ្លះក៏អត់អនុញ្ញាតឱ្យសង់បង្គោលអង់តែនថែមទៀតដោយសារខ្លាចប៉ះពាល់ដល់សុខភាព។
ក្នុងនោះ សម្រាប់បណ្តាលមកពី ការសាងសង់បុរីនោះ លោករដ្ឋមន្ត្រី បានចាត់វិធានការ ៖
១. ចាត់ក្រុមការងារឱ្យចុះតាមបុរីទាំងអស់ ដើម្បីវាស់ស្ទង់សេវាគ្រប់កន្លែង ហើយក្រសួងទិញឧបករណ៍រាប់លានដុល្លារ សម្រាប់វាស់ស្ទង់ទូទាំងប្រទេស។
២. ក្រសួងកំពុងចរចាជាមួយ APP មួយដើម្បីឱ្យពលរដ្ឋប្រើប្រាស់ ហើយនៅពេលដែលទូរស័ព្ទរបស់គាត់អត់សេវា ក្រសួងនឹងទទួលបានព័ត៌មានតែម្តង ហើយងាយស្រួលដោះស្រាយ៕
ប្រភព ៖ Fresh News
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]