ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនានេះ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកអំណោយជា គ្រឿងបរិក្ខារពេទ្យទៅប្រគល់ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត របស់វីរុសកូវីដ ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលជួយចាក់វ៉ាក់សាំងដល់បុគ្គលិករបស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។ គ្រឿងបរិក្ខារពេទ្យទាំងនោះ រួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ ម៉ាស foodpanda ៥០០ ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១៥០សន្លឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹងការប្រគល់អំណោយនេះ លោក ឈុន ណាត ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង បានឲ្យដឹងថា៖
ជាមួយគ្នានេះ លោក គឹម កែវរស្មី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ទ្រព្យសម្បតិ្តរដ្ឋនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកសកម្មភាពនេះ គឺជាការរួមចំណែកដ៏ធំក្នុងការជួយដោះស្រាយ វិបត្តិក្នុងសង្គម ក៏ដូចជាចូលរួមសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩។
លោកមានប្រសាសន៍ថា៖
គួរបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ មិនមែនជាលើកដំបូងដែលធ្វើឡើងដោយក្រុមហ៊ុនឡើយ ដោយកន្លងមក foodpanda ក៏បានធ្វើសកម្មភាពក្នុងសង្គមជាច្រើនផងដែរ ដូចជា ចែកអាហារ និងភេសជ្ជៈដល់មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ រួមជាមួយ នឹងការផ្តល់ម៉ាស និងអាល់កុលលាងដៃ ជាច្រើនលើកផងដែរ។
បើទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាយើង កំពុងតែធ្លាក់ចុះក្នុងកំឡុងពេលដែលជំងឺកូវីដ១៩កំពុងតែវាយលុកក្ដី ប៉ុន្តែ foodpanda នៅតែព្យាយាមគោរពតាមច្បាប់ការងារ ដោយនៅតែខិតខំធ្វើយ៉ាងណាបើកប្រាក់បៀវត្សពេញ ឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ និងប្រាក់លើកទឹកចិត្តផ្សេងៗទៀតផងដែរ។ បន្ថែមទៅលើសកម្មភាពមនុស្សធម៌ foodpanda ក៏បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរផងដែរ តាមរយៈការផ្តល់ឱកាសការងារស្មើគ្នាដល់គ្រប់គ្នា។
លើសពីនេះ foodpanda ក៏បានផ្តល់ជាវគ្គបំប៉នដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងផ្នែកបច្ចេកវិជ្ជា ភាសា និងចំណេះដឹងចាំបាច់ផ្សេងៗទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ foodpanda ក៏បានផ្តោតសំខាន់ទៅលើចំណេះដឹងអនាម័យ ទៅដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ ដើម្បីការពារអតិថិជនពីជំងឺកូវីដ១៩។ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរពី foodpanda។
ក្នុងគ្រាដ៏លំបាកនេះ ក្រុមហ៊ុន ក៏បង្កើតដំណោះស្រាយជួយដល់បុគ្គលិក អ្នកបើកបរ និងសហគមន៍នានាផងដែរ តាមរយៈការផ្តល់ជម្រើសក្នុងម៉ោងការងារ ដោយបុគ្គលិកអាចធ្វើការពីផ្ទះ និងកន្លែងមានសុវត្ថិភាពក៏ដូចជា ផ្តល់ការបណ្តុះបណ្តាល សម្ភារៈដើម្បីការពារ អាហារ ភេសជ្ជៈ និងអត្ថប្រយោជន៍បន្ថែមក្នុងការករណី ដែលបុគ្គលិក ឬអ្នកបើកបររបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ក ឬក៏ឆ្លងវីរុសកូវីដ ១៩។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ , សៀមរាប , បាត់ដំបង , កំពង់ចាម , កំពត , កំពង់ធំ , កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍សាត់ និងកំពង់ស្ពឺ។
សូមចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ជួននូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ អ៊ីចឹងដើម្បីសុវត្ថិភាព មិនបាច់ចេញក្រៅទេណា៎ ទាញតែទូរស័ព្ទមកអាចកុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើនប្រភេទតាម foodpanda បានហើយ។ តាមដាន គេហទំព័រហ្វេកបុករបស់ foodpanda ដើម្បីទទួលបានព័ត៌មានថ្មីៗ និងប្រម៉ូសិនជាច្រើន៕
តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakhដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]