កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៥ ឧសភានាង Han Ye Seul បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នូវរូបថតមួយសន្លឹកដែលថតជាមួយបុរសម្នាក់ ហើយបង្ហើបថានោះជាសង្សាររបស់នាង។ នៅក្នុងការពិពណ៌នារបស់រូបថត Han Ye Seul បាននិយាយថាមិត្តប្រុសរបស់នាងមានអាយុតិចជាងនាង ១០ ឆ្នាំ ហើយអ្នកទាំងពីរយល់ចិត្ត និង សប្បាយរីករាយជាមួយគ្នា។
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី ២ ខែមិថុនា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង Han Ye Seul បាននិយាយអំពីការចោទប្រកាន់ជុំវិញជីវិតឯកជនរបស់មិត្តប្រុសនាង។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពី Dispatch បានរាយការណ៍ថាមិត្តប្រុសរបស់ Han Ye Seul មានអតីតកាលជាបុគ្គលិកម្នាក់។ តារាសម្តែងស្រីរូបនេះបានសារភាពថា កាលពីមុនសង្សារបស់នាងជាអ្នកសំដែងឆាក ហើយក៏ធ្វើការនៅហាងខារ៉ាអូខេដែរ។
Han Ye Seul បាននិយាយថា នាងបានជួបមិត្តប្រុសរបស់នាងកាលពីខែកញ្ញានៅឯខារ៉ាអូខេមួយ មិនយូរប៉ុន្មានលោកបានឈប់ពីការងារ។ ពីអ្នកស្គាល់គ្នារហូតដល់ស្រលាញ់តារាសម្តែងរូបនេះបានយល់ពីអាជីពជាសង្សាររបស់នាង ប៉ុន្តែមិនបានគិតដល់អតីតកាលទេ។ ផ្ទុយទៅវិញនាងបានលះបង់ខ្លួនឯងយ៉ាងពេញទំហឹង ចំពោះទំនាក់ទំនងបច្ចុប្បន្នរបស់ពួកគេ ហើយនាងសង្ឃឹមថាអ្នករាល់គ្នានឹងជឿទុកចិត្តនិងបន្តគាំទ្រនាង៕
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]