បរទេស៖ ដូចប្រិយមិត្តបានដឹងស្រាប់មកហើយថា ជីវិតដ៏សម្បូរបែប របស់តារាចម្រៀងរ៉េបអាមេរិក Cardi B តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង មិនថាជីវិតដ៏ស៊ីវីល័យ ក៏ដូចជាការតែងខ្លួនបែបប្លែកៗរបស់នាង ត្រូវបានជាទីក្រសែរបស់មហាជនផងដែរ។

ជាក់ស្តែង យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា អ្នកម្តាយកូនមួយរូបនេះ ចូលចិត្តម៉ូដឡាន ល្បីៗមួយចំនួណ ហេតុដូច្នេះ នាងបានទិញរថយន្តទំនើបជាច្រើនដោយ បច្ចុប្បន្ននាងជាម្ចាស់រថយន្តប្រភេទ SUV ស្ព័រ ក៏ដូចជាប្រេ៊នឡានលំដាប់មួយចំនួន មានដូចជា Lamborghini Rolls Royce និង Mercedes-Benz ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ តាមប្រភពដដែល​ បានបន្តទៀតថា នៅក្នុងកិច្ចសំភាសនិ៍មួយ តារារ៉េបស្រីរូបនេះបានបង្ហើបរឿងហួសចិត្តមួយដែលបានលើកឡើងថា នាងបានទិញរថយន្តជាច្រើនក៏ពិតមែន ប៉ុន្តែតាមពិតនាងអត់ចេះបើកនោះទេ ហើយក៏មិនមានប័ណ្ណបើកបរ។ គោលបំណងរបស់ Cardi B គឺគ្រាន់តែដើម្បីថតរូប បង្ហោះលើបណ្តាញសង្គមតែប៉ុណ្ណោះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Cardi B
Cardi B
Cardi B ឡានរបស់នាង
Cardi B ឡានរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]