ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា តាមរយ:គេទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញតម្រុយឈ្មោះខេត្តចំនួន៤ដូចជា ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ដែលមានការកើនឡើងជាគំហុកនៅចំនួនករណីឆ្លងថ្មីវីរុសកូវីដ១៩ រហូតដល់ទៅជាង១០០នាក់ នៅក្នុងរយ:ពេល២៤ម៉ោង ដែលជាចំនួនក្នុងនៅក្នុងតួលេខដ៏ច្រើន និងគួរឲ្យបារម្ភផងដែរ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋទូទៅមេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ៣កុំ និង៣ការពារ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩នេះ ឲ្យអស់ចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា គិតមកត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា តួលេខនៃអ្នកឆ្លងសរុបនៅកម្ពុជាបន្តកើនឡើងដល់ទៅ៣២១៨៩នាក់ ដែលនៅក្នុងនោះ មានករណីស្លាប់ចំនួន២៣៦នាក់រួចមកហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]