ថៃ៖ ប្រិយមិត្តអ្នកនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ជាមួយនឹង តារាសម្ដែងស្រីជើងចាស់ Aum បើទោះបីជានាងមានអាយុច្រើនហើយក៏ដោយ តែក្រឡេកមើលសម្រស់វិញក្មេងៗសុំចាញ់តែម្ដង។

Aum
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងពេលថ្មីៗនេះ Aum បន្ទាប់ពីនាងសម្រាក់ពីការងារសិល្បៈមួយរយៈ ក្នុងកំឡុងពេលកូវីដបែបនេះ គឺនាងមានពេលនៅជាមួយគ្រួសារ និងនៅផ្ទះដោយមានក្ដីសុខ ប៉ុន្តែការនៅផ្ទះយូរៗទៅវាក៏ធ្វើឱ្យមានភាពអផ្សុក មិនថាអ្នកណានោះទេ ដូច្នេះម្នាក់ៗត្រូវតែរកអ្វីមកធ្វើកំដរអារម្មណ៍ ។ ចំណែក Aum វិញនាងបានយកសៀវភៅមកអានយ៉ាងរំភើយ នៅខាងមុខផ្ទះ ដែលមើលទៅពិតជាស្រស់ស្រាយនិងមានក្ដីសុខជាខ្លាំង ក្នុងនោះរូបនាងក៏បានផុសរូបថតប៉ុន្មានសន្លឹកចូលទៅក្នុងបណ្ដាញសង្គមផងដែរ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានហ្វេនៗមិនតិចនាក់នោះទេដែលបានចូលទៅខមមិនសរសើរជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងដែលមិនចេះចាស់ទៅណានិងមានមន្តស្នេហ៍ដ៏គួរឱ្យទាក់ទាញ ទោះនាងមានអាយុ៤២ឆ្នាំហើយក៏ដោយ តែសម្រស់ដូចក្មេងអាយុ ១៧ ទៅ១៨ ឆ្នាំ ប៉ុណ្ណោះ៕

ប្រភព៖ Khaosod 

   Join Us ៖ https://t.me/khmerload

Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]