គ្នាយើងពិតជាបានឮញឹកញាប់ណាស់ថាបន្លែ និងផ្លែឈើ ល្អចំពោះសុខភាព និងថែមទាំងមានការណែនាំឲ្យយើងញ៉ាំឲ្យបានច្រើនទៀតផង។ ចុះគ្នាយើងដឹងទេថាគួរញ៉ាំបន្លែ និងផ្លែឈើប៉ុន្មានក្នុងមួយថ្ងៃដើម្បីឲ្យរាងកាយមានសុខភាពល្អ?
អង្គការសុខភាពពិភពលោកបានឲ្យដឹងថាបន្លែ និងផ្លែឈើជាអាហារសំខាន់សម្រាប់សុខភាព និងថាការញ៉ាំបន្លែ និងផ្លែឈើបានគ្រប់គ្រាន់ នឹងជួយការពារមនុស្សយើងពីជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ។ អង្គការសុខភាពពិភពលោកលើកឡើងថាមនុស្សប្រហែលជា១,៧លាននាក់នៅទូទាំងពិភពលោកបានស្លាប់រាល់ឆ្នាំទាក់ទងនឹងបញ្ហាបង្កឡើងដោយមិនបានញ៉ាំបន្លែ និងផ្លែឈើបានគ្រប់គ្រាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ការមិនបានញ៉ាំបន្លែ និងផ្លែឈើ គ្រាប់គ្រាន់អាចបង្កឲ្យមានឱកាសកើតជំងឺ មហារីកក្រពះពោះវៀនដល់ទៅ១៤ភាគរយ និងស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ប្រហែល១១ភាគរយ និងស្លាប់ដោយគ្រោះថ្នាក់សរសៃឈាមខួរក្បាលប្រហែល៩ភាគរយនៅទូទាំងពិភពលោក។
អង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោកបានណែនាំមនុស្សយើងញ៉ាំបន្លែ និងឈើឲ្យបានយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ ដោយបូកបញ្ចូលពពួកបន្លែមើមផងដែរ។ ការញ៉ាំបន្លែ និងផ្លែឈើគ្រប់គ្រាន់ អង្គការសុខភាពពិភពលោកថាអាចជួយបង្ការជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺបេះដូង មហារីក ទឹកនោមផ្អែម និងបញ្ហាធាត់ជ្រុល ក៏ដូចជាជួយបង្ការការខ្វះសារធាតុចិញ្ចឹម។
ការសិក្សាផ្សេងទៀតបានរកឃើញថាការញ៉ាំបន្លែ និងផ្លែឈើបានចន្លោះពី២០០ក្រាមទៅ៨០០ក្រាមក្នុងមួយថ្ងៃ កាត់បន្ថយហានិភ័យជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងស្លាប់មុនអាយុ បាន១០,៨ភាគរយ។
ចំណែកCDC អាមេរិកវិញបានណែនាំថាសម្រាប់មនុស្សពេញវ័យគួរញ៉ាំផ្លែឈើឲ្យបានប្រហែល២០០ទៅ២៥០ក្រាមក្នុងមួយថ្ងៃ និងបន្លែចន្លោះពីជាង២៥០ក្រាមទៅជិត៤០០ក្រាមក្នុងមួយថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]