រាជធានីភ្នំពេញ ៖ ក្រោយស្ងាត់អស់មួយរយៈពេលធំ ហើយប្រកាសលុបចោលនូវ ចម្រៀងចាស់ៗរបស់ខ្លួនទាំងអស់ ល្បីអស់អ្នកគាំទ្រ ស្រាប់តែពេលនេះ តារារ៉េបវ័យក្មេង ងួន ចាន់ដេវីត ចាប់ផ្តើមចេញបទថ្មីដំបូង បន្ទាប់ពីប្រកាសរឿងទាំំងនេះ ធ្វើឲ្យអ្នកគាំទ្រខ្លួន ហាក់មានទឹកមាត់វិញ ក្រោយឃើញ និមិត្តរូបគេ ក្រោកមកឡើងវិញ ដូច្នេះ។

ជាមួយគ្នានេះ ក្នុងបទថ្មី <Sorry Fan> របស់ G-Devith បានដាក់គោលដៅមុតមាំនឹង ធ្វើបទថ្មីៗជូនឲ្យអ្នកគាំទ្រខ្លួន រហូតទល់តែទទួល បានប្រជាប្រិយភាពខ្លាំងក្លាដូចមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ក្នុងបទថ្មីនេះ តារារ៉េបរូបនេះ ត្រូវបានអ្នកនិយមបទរ៉េប Reaction មិនធម្មតាឡើយ សម្រាប់បទភ្លេង និងសាច់ចម្រៀង ស្តាប់ទៅ ចូលគ្នាស៊ីគ្នាខ្លាំងណាស់ លើសពីនេះទៅទៀត ក្នុងរយៈពេល ៤ថ្ងៃសោះ អ្នកចុចចូលមើល ចម្រៀងថ្មីមួយបទនេះ មានរូបដល់ទៅជាង ២សែន៥ម៉ឺន ឯណោះ។ ក្រោយឃើញបែបនេះ មហាជនរងចាំមើលថា តើ G-Devith អាចនឹងក្លាយជា តារារ៉េបកំពូលដូចមុនដែរឫទេ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត និងដៃគូ

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (37) G-Devith - Sorry Fan ft. Alvin - YouTube

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]