ភ្នំពេញ: ប្រិយមិត្ត ពុកម៉ែ បងប្អូន ដែលជាអ្នកនិយមទស្សនារឿងខ្មោចច្បាស់ណាស់ពិតជាធ្លាប់បានស្គាល់ តួអង្គនាងនុត ក្នុងរឿងខ្មោចដើមចេកជ្វា ដែលល្បីកក្រើកពាសផ្ទៃប្រទេសកាលពីកំឡុងជាង១០ឆ្នាំមុននោះ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងបានបង្ហាញមុខសាជាថ្មីនៅក្នុងកម្មវិធី3Fun ដែលជាកម្មវិធី Talk Show មួយដ៏ល្បីប្រចាំប្រទេសកម្ពុជា និងធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រអ្នកនាងមានការភ្ញាក់ផ្អើលជុំវិញសមត្ថភាពសម្តែង និងរូបសម្រស់របស់អ្នកនាងដែលនៅតែក្មេង និងមានទេពកោសល្យសម្តែងជាតួអង្គខ្មោចប្រកបដោយជំនាញតែម្តង។

តួអង្គនាងនុត ក្នុងរឿងខ្មោចដើមចេកជ្វា  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថាក្រៅតែពីទេពកោសល្យសម្តែង អ្នកនាង សាំងភស្តា ក៏ជានាដ្តការីរបាំមួយរូបដ៏មានជំនាញបុិនប្រសប់ក្នុងរង្វង់សិល្ប:ផងដែរ។ យ៉ាងណាមិញ ក្រោយពីបានឃ្លាតចាកពីវិស័យសិល្ប:អស់រយ:ពេលជាយូរឆ្នាំមក អ្នកនាង សាំងភស្តា (តួអង្គនាងនុត ក្នុងរឿងដើមចេកជ្វា) ក៏បានរៀបអាពាហ៍ពិពាហ៍ និងកសាងជីវិតគូរប្រកបដោយសុភមង្គលជាមួយស្វាមី និងកូនៗរបស់អ្នកនាងផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថាតើ អ្នកនាង សាំងភស្តា នៅតែមានរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យបុិនប្រសប់ក្នុងការសម្តែងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពវីដេអូ: ហ្វេសប៊ុក 3Fun Cambodia

តួអង្គនាងនុត ក្នុងរឿងខ្មោចដើមចេកជ្វា  
តួអង្គនាងនុត ក្នុងរឿងខ្មោចដើមចេកជ្វា  
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]