បរទេស៖ កាលពីថ្មីៗនេះ​ រូបភាពរបស់តារាចម្រៀងស្រី Selena Gomez ចំនួន ២សន្លឹក ត្រូវបានអ្នកលេងបណ្តាញសង្គម​ កំពុងតែបន្តចែកចាយពាលពេញ​នៅលើអ៉ីនធឺណែត ជាមួយនឹងរូបសម្រស់របស់តារាស្រីរូបនេះ យកមកប្រៀបធៀបការពី ៤ឆ្នាំមុន។

ជាមួយគ្នានេះ រូបថតដែលគេយកមកដាក់ផ្ទឹមគ្នានេះ គឺរូបរបស់តារាស្រីរូបនេះ បានថតរូបជាមួយនឹង DJ ដ៏ល្បីលោក Marshmello កាលពីឆ្នាំ ២០១៧ នៅពេលដែលពួកគេ បានធ្វើការសហការក្នុងបទចម្រៀងជាមួយគ្នា រីឯមួយសន្លឹកទៀត ពួកគេបានថតជាមួយគ្នាកាលពីថ្មីៗនេះ ដែលអ្នកទាំងពីរមានឱកាសសម្តែងលើឆាកជាមួយគ្នាម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា រូបថតមួយនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំងនៃ រូបសម្រស់ដ៏ស្រស់សោភារបស់ អតីតមិត្តស្រី​ Justin Bieber ដែលរូបភាពកាលពី ៤ឆ្នាំមុន និងបច្ចុប្បន្នគ្មានខុសគ្នាប៉ុន្មាននោះទេ។ លើសពីនេះ តារាស្រីរូបនេះ ត្រូវបានគេសរសើរ រូបនាងកាន់តែមានមន្តស្នេហ៍ ជាងកាលពី ៤ ឆ្នាំមុនទៀតផង ជាមួយនឹងការស្លៀកសម្លៀកបំពាក់យ៉ាងសិចស៊ី ដោយបង្ហាញទំនុកចិត្តរបស់នាងដូច្នេះដែរ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
​ Marshmello និង Selena Gomezកាលពីថ្មីៗនេះ
arshmello និង Selena Gomezកាលពី​៤ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]