ចិន៖ ពិតណាស់ថា បន្ទាប់ពីបានរៀបការនិងសម្រាលកូនរួចមក តារាស្រី Zhao Liying មានការផ្លាស់ប្តូរសម្រស់ដ៏អស្ចារ្យ ដែលធ្វើឲ្យ អ្នកគាំទ្រជាច្រើនកោតសរសើរយ៉ាងខ្លាំង ជាពិសេសនាងនៅតែមានភាពពេញនិយម បើទោះជាមានព័ត៌មានលែងលះស្វាមីក៏ដោយ។

ទោះយ៉ាងណាក៏ដោយ ថ្មីៗនេះ យោងតាមគេហទំព័រ QQ ស្រាប់តែបានចុះផ្សាយថា បណ្តាញសារព័ត៌មានតៃវ៉ាន់បានរក្សាអាថ៌កំបាំងនៃសុខភាពរបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយយោងទៅតាមព័ត៌មាន បានឲ្យដឹងថាក្រោយពេល នាងបានសម្រាលកូនរួច Zhao Liying ចាប់ផ្តើមជ្រុះសក់យ៉ាងច្រើន រួមទាំងស្មារតីរបស់នាងក៏បានផ្លាស់ប្តូរផងដែរ។

វាពិតជាគួរឱ្យកត់សម្គាល់យ៉ាងខ្លាំងថា ឥឡូវនេះការជ្រុះសក់របស់នាងគឺកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់នាងត្រូវប្រើសក់ពាក់ ជាពិសេស នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ កាលពីពេលថ្មីៗនេះ តារាសម្តែងរូបនេះ ត្រូវបានគេចាប់បានជាមួយនឹងសក់ពាក់ក្រាស់ នៅលើក្បាលរបស់នាង ថែមទៀតផង ដែលនេះគឺជាមូលហេតុដែលធ្វើឲ្យហេ្វនៗដែលបានជ្រាបហើយពិតជាការព្រួយបារម្ភយ៉ាងខ្លាំង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]