ភ្នំពេញ៖ អ្នកគាំទ្រមួយចំនួនរបស់ស្រីស្អាត Ka Bella ច្បាស់ជាបានទស្សនារួចមកហើយនូវរឿងអប់រំខ្លី របស់នាងសម្តែងជាមួយលោក គីមស្រ៊ុន ដែលជាជនពិការពីកំណើត មានចំណងជើងថា “មួយម៉ាត់ស្លាប់ មួយម៉ាត់រស់” ដែលបង្ហោះលើបណ្តាញសង្គមកាលពីប៉ុន្មានខែមុន។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងរំភើបសម្រាប់កញ្ញា Ka Bella លើរឿងអប់រំខ្លីនេះ គឺមានអ្នកចូលទស្សនាច្រើនយ៉ាងគំហុក ដែលចំនួនទាំងនេះពិតជាមិននឹកស្មានដល់នោះទេ។
ក្នុងនោះដែរ រឿង “មួយម៉ាត់ស្លាប់ មួយម៉ាត់រស់” មានអ្នកចូលទស្សនានៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ ៤លានដងឯណោះ ដែលចំនួននេះពិតជាច្រើនខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី ចំពោះចំនួនអ្នកចូលមើលយ៉ាងច្រើនបែបនេះ បានបង្ហាញពីភាពជោគជ័យមួយរបស់កញ្ញា Ka Bella ព្រោះថាចាប់តាំងពីនាងផលិតរឿងអប់រំខ្លីមក នេះគឺជារឿងទីមួយហើយដែលរូបនាងទទួលបានការចូលទស្សនាច្រើនដល់ម្លឹង។


ម៉្យាងវិញទៀត អ្នកគាំទ្រក៏កំពុងតែទន្ទឹងរង់ចាំទស្សនារឿងខ្លីផ្សេងៗទៀត ដែលរូបនាងនឹងបង្ហោះជាបន្តបន្ទាប់ ព្រោះថាគ្រប់ស្នាដៃរបស់នាង មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ៕
សម្រាប់ប្រិយមិត្តមិនទាន់បានទស្សនារឿង “មួយម៉ាតស្លាប់ មួយម៉ាត់រស់” អាចទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]