ខេត្តកណ្តាល៖ ក្រោយមានការផ្ទុះការតវ៉ា និង ផ្ទុះអាវុធ រវាងប្រជាពលរដ្ឋ និង ទាហានរួចមក ដោយបានបង្កឱ្យពលរដ្ឋម្នាក់រងរបួស នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នោះមក។
ក្នុងនោះ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តកណ្តាល បានជម្រាបដល់ប្រជាពលរដ្ឋនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងតវ៉ាបិទផ្លូវជាតិលេខ៥១ ត្រង់ចំណុចដីរដ្ឋ (ដីចំការបារាំង) ឱ្យបានជ្រាបថា ដីចម្ការបារាំង ជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រៀងរៀបចំ មួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ការពារជាតិ និង មួយផ្នែកទៀត ប្រើប្រាស់វិស័យបរិស្ថាន ជាទីតាំងសម្រាក់ទុកដាក់សំរាម និង សំណល់រឹងចុងក្រោយ។
ទន្ទឹមនិងនោះ ក្រុមការងារគណៈកម្មការអន្តរក្រសួង.ដោះស្រាយផល.ប៉ះ.ពាល់ កំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈាន.ដល់ការដោះស្រាយ។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ បើកផ្លូវឱ្យមានការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ និង សូមមានការអត់ធ្មត់ ដោយចូលរួមការសម្របសម្រួល ជាមួយអាជ្ញាធរមានសមត្ថកិច្ច និង ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]