អាមេរិក៖ អាចនិយាយថាមកទល់ពេលនេះ តារាសម្តែង កុំកុំ Donnie Yen គឺជាតារាសម្តែងមួយរូបដែលទទួលបានភាពជោគជ័យខ្លាំងទៅលើវិស័យសិល្បៈ ដោយកន្លងមកលោកបានបង្ហាញខ្លួនក្នុងភាពយន្តល្បីៗជាច្រើនដូចជា XXX: Return of Xander Cage  Rogue One: A Star Wars Story និងIP Man ជាដើម។

ដោយឡែក នៅពេលនេះតារាសម្តែងហុងកុងឈ្មោះ កុំកុំបានទទួលតំណែងជាតួអង្គនៅក្នុងខ្សែភាពយន្តអាមេរិកមួយទៀតហើយ ដោយលោកនឹងត្រូវចាប់ដៃគ្នាជាមួយនឹង តួអង្គឯកលោក Keanu Reeves ដោយដើរដើរតួជាមិត្តភក្តិជិតស្និទ្ធ និងជាដៃគូនឹងគ្នាក្នុងរឿង «John Wick»  វគ្គ៤ ដែលនឹងចេញនៅក្នុងឆ្នាំ២០២២នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខ្សែភាពយន្តនេះ នឹងចាប់ថតក្នុងរដូវក្តៅនេះហើយ ដោយទីតាំងវិញគឺមានដល់ទៅ៣ប្រទេសធំៗ ដូចជាបារាំង អាល្លឺម៉ង់ និងប្រទេស ជប៊ុនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Donnie Yen (កុំកុំ)
Donnie Yen (កុំកុំ)
Keanu Reeves
Keanu Reeves

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]