ភ្នំពេញ៖ ជាការពិតណាស់ អតីតជាសិល្បការិនីមួយរូប អ្នកនាង គឹម លីហ្សា ដែលបានចាកឆ្ងាយពីវិថីសិល្បៈ ទៅប្រកបរបររកស៊ីធម្មតា ក្រោយពីតារារូបនេះ មានសំណាងបានកសាងចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី ជាដុកទ័រនៅប្រទេសអូស្ត្រាលី។
កាលពីពេលថ្មីៗនេះ មានលេចលឺព័ត៌មានទាក់ទងនឹងចំណងស្នេហារបស់ អ្នកនាង គឹម លីហ្សា និង ស្វាមី កាន់តែប្រេះឆាបែកបាក់ ទាំងបានបន្សល់កូនជាទីស្រលាញ់ពីរនាក់ បើទោះបីយ៉ាងនេះក្តី រូបនាងនៅតែ រក្សាភាពស្ងៀមស្ងាត់ហាក់ដូចគ្មានអ្វីកើតឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ គេសង្កេតឃើញ តារាសម្តែងស្រី គឹម លីហ្សា មិនងាយ និង កម្របំផុតនៅក្នុងបើកកកាយរឿងគ្រួសារ តែយ៉ាងណា គេសង្កេតឃើញ គឹម លីហ្សា បានឆ្លើយឆ្លងនៅក្នុង Comment នៅក្នុងគណនីហ្វេសប៊ុករបស់នាង ដោយបានបញ្ជាក់ថា ការប្រកាសលែងលះប្តីរបស់នាងគឺជាការពិតមែន មិនមែនជាការលេងសើចទេ។ ដោយនាងបន្ថែមថា មុននឹងប្រកាសបែនេះ នាងនិង ស្វាមី បានរស់នៅបែកផ្ទះ បែកបន្ទប់ បែកគ្រែជាង១ឆ្នាំហើយ ដោយសារតែមិនចុះសម្រុងនឹងគ្នា។ ហើយនាងថែមទាំងបញ្ជាក់ថា៖ មានគម្រោងចង់ធ្វើពិធីជប់លៀងលែងលះប្តី ដើម្បីលាកម្មស្នេហ៍មិនសមប្រកប។
គួរបញ្ជាក់ថា តារាសម្តែងស្រី គឹម លីហ្សា បានរឹតចំណងស្នេហាចូលរោងការជាមួយប្តីជាបុរសអានិកជនខ្មែរនៅអូស្ត្រាលី ឈ្មោះ គីវ វុឌ្ឍី ប្រកបរបរជាគ្រូពេទ្យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដោយមានវត្តមានចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់មិត្តសិល្បករសិល្បការិនី ដោយអ្នកទាំងពីរមានទំនាក់ទំនងស្នេហាផ្អែមល្ហែមដូចទឹកឃ្មុំ បានត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ។
គួរបន្ថែមដែរថា ក្រោយសាងចំណងអាពាហ៍ពិពាហ៍បានប៉ុន្មានខែ នាងក៏បានបោះបង់ចោលវិថីសិល្បៈ ចេញទៅរស់នៅអូស្ត្រាលី។ ហើយនាងក៏ធ្លាប់ជាអតីតក្រុមចម្រៀងរៃមាសតោមាស ដ៏ល្បីម្នាក់ ហើយក៏ក្លាយជាតារាសម្តែងដ៏ពូកែ និងបានទទួលបានប្រជាប្រិយភាពខ្លាំង ពេលក្លាយជាតួសម្តែង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]