ថៃ៖ គ្រប់គ្នាប្រាកដជាបានជ្រាបរួចមកហើយពីទំនាក់ទំនងស្នេហាថ្មីរបស់Bee និងមិត្តប្រុសរបស់នាងគឺ Fluke Yarra ដែលល្បីថាគេទើបលែងលះប្រពន្ធដើមថ្មីៗ ក្នុងនោះក៏មានការរិះគន់មកលើអ្នកទាំងពីរជាមួយនឹងទំនាក់ទំនងនេះថាជាការក្បត់ប្រពន្ធ តែត្រូវ Fluke Yarraអះអាងថាមិនពិត។

Bee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ភរិយាដើមរបស់លោក Fluke Yarra ក៏បានចេញមកបកស្រាយច្បាស់ៗដែលមហាជនទន្ទឹងរងចាំអស់ពេលជាយូរមកហើយ ពាក់ព័ន្ធ និងបញ្ហានៃការចោទប្រកាន់ទៅលើស្វាមីរបស់នាងដែលមានទំនាក់ទំនងស្នេហាជាមួយនឹងBee កន្លងមក។ ថ្ងៃនេះប្រពន្ធរបស់ Fluke Yarra នាងបានធ្វើឱ្យមហាជន​គ្រប់គ្នាមានការភ្ញាក់ផ្អើល និងមានការអាណិតអាសូរនាងជាខ្លាំង ព្រោះនាងបានបញ្ជក់ពីការពិតទាក់ទង នឹងស្វាមី ខ្លួនទៅលួចទាក់ទងតារាស្រីដ៏ល្បីឈ្មោះ Bee តាំងពីនាងមិនទាន់បានលែងលះគ្នានោះទេ ដោយកាលនាងសម្រាលកូនមិនដល់មួយខែផង តារាស្រីBee នាងបានទិញនំខេក ផ្ញើមកឱ្យស្វាមីនាងថែមទៀតផងកាលអ្នកទាំងពីរនៅជាប្ដីប្រពន្ធនៅឡើយ ។

Fluke Yarra

ដូច្នេះតាមពាក្យសម្ដីរបស់ Fluke Yarra ដែលគេបានប្រាប់ថាខ្លួនបានទាក់ទងBee នៅខែមេសាឆ្នាំ២០២១ក្រោយលែងលះជាមួយប្រពន្ធមិនពិតនោះទេ តាមពិតទៅគេបានទាក់ទងគ្នា តាំងពីខែតុលា ឆ្នាំ ២០២០ មកម្លេះ ។ បន្ទាប់ពីគ្រប់គ្នាបានយល់ច្បាស់រឿងនេះហើយ គ្រប់គ្នាបានសម្ដែងនូវក្ដីអាណិតនាងជាខ្លាំង និងយល់ថានេះជារឿងអយុត្តិធម៌សម្រាប់ភរិយាស្របច្បាប់ដូចជានាង។

ក្នុងនោះBee និងគូស្នេហ៍ក៏មិនទាន់ឃើញថាមានប្រតិកម្មអ្វីជាមួយនឹងការបកស្រាយរបស់អតីតប្រពន្ធដើម Fluke Yarra យ៉ាងណានោះទេ៕

ប្រភព៖ Kapook

  Join Us ៖ https://t.me/khmerload

Fluke Yarra
Bee
Fluke Yarra
Bee
អតីតប្រពន្ធFluke Yarra
អតីតប្រពន្ធFluke Yarra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]