ពោធិ៍សាត់: យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា នាថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង០២ និង ១៥នាទី រសៀល ប្រធានមន្ទីរអនុប្រធានមន្ទីរ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខត្តពោធិ៍សាត់ ស្រុកប្រតិបត្តិក្រគរ និងមណ្ឌលសុខភាព អន្សាចំបក់ ដោយមានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជំនាញ បានចុះ អង្កេតស្រាវជ្រាវ ករណីមរណភាពនៅចំណុចភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកជេរ ខេត្តពោធិ៍សាត់ ដែលសង្ស័យ ថាជាករណីពុលស្រា ។

ផ្អែកតាមរយៈការ ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ហើយនិងការសាកសួរបានរកឃើញ ថា មានការស្លាប់ដោយសារសង្ស័យពុលស្រា ស និងស្រាថ្នាំ ជាបន្តបន្ទាប់ សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ ពីថ្ងៃ ទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកើតហេតុខាងលើនេះ និងភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារពិសាស្រាដែលមានជាតិមេតាណុលខ្ពស់និងមានការយឺតយ៉ាវក្នុងការស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខេត្តពោធិ៍សាត់

សូមរំលឹកផងដែលថា គិតមកត្រឹមថ្ងៃរ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុបចំនួន ៩៦ នាក់ ដោយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយផ្អែកលើស្ថានភាពសុខភាពរបស់គាត់ មួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតបាននិងកំពុងសម្រាកនៅមន្ទីរពទ្យនៅឡើយ៕

ចង់ជ្រាបឲ្យបានកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]