ថៃ៖ ជាគូស្វាមី ភរិយាដ៏ពេញនិយមនិងទទួលបានការគាំទ្រយ៉ាងខ្លាំងកក្រោយពីបានរៀបការនឹងគ្នាជាច្រើនឆ្នាំមក រវាងលោក Push និង Jooy កាន់តែបង្ហាញពីភាពផ្អែមល្ហែម តាមរយៈសកម្មភាពជាច្រើន បង្ហាញដល់បណ្ដាអ្នកគាំទ្រ បានទស្សនាកម្សាន្តអារម្មណ៍ ជាពិសេស សកម្មភាពដ៏ផ្អែមល្ហែមទាំងនេះ បានធ្វើឲ្យអ្នកទាំងពីរ ទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង ។  

អាចនិយាយបានថា ជីវិតប្ដីប្រពន្ធរបស់ តារាសម្ដែងប្រុស Push និង Jooy ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេកាន់តែ មានសុភមង្គលជាមួយគ្នា និងកាន់តែស្រលាញ់គ្នាយ៉ាងល្អូកល្អើនបើទោះបីពេលកន្លងទៅមានមតិមិនពេញចិត្តរវាងគូប្តីប្រពន្ធនេះដោយសារតែវ័យខុសគ្នាក៏ដោយ ក៏ពេលបច្ចុប្បន្ននេះពួកគេនៅតែបន្តទំនាក់ទំនងយ៉ាងស្អិតរមួតដដែល ដោយអ្នកណាៗឃើញហើយក៏ពេញចិត្ត និងលួចច្រណែនជាមួយនឹងពួកគេជាញឹកញាប់ផងដែរ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច  Jooy បានបង្ហាញសកម្មភាពមួយ អាចធ្វើឲ្យអ្នកគាំទ្រច្រណែនមិនស្ទើរនោះទេ ដែលអ្នកទាំងពីរ បានបង្ហោះរូបគូដ៏គួរឲ្យស្រឡាញ់ព្រមទាំងពាក់សម្លៀកបំពាក់គូខ្មៅមួយឈុតជាមួយគ្នាយ៉ាងស្វីតទៀតផង។ ដោយសកម្មភាពទាំងនោះបង្ហាញ ឲ្យគ្រប់គ្នាបានឃើញថា អ្នកទាំងពីរស្រលាញ់គ្នា មិនខុសពីពេលដែលផ្ដើមស្នេហាដំបូងនោះទេ ហើយ Push ក៏នៅតែចាំជួយមើលថែភរិយាបានយ៉ាងល្អទៀតផង៕  

សូមទស្សនារូបភាពខាងក្រោម៖

Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]