ភ្នំពេញ៖ ទន្ទឹមនឹងទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូប ពូរាជ្យ ឬមានឈ្មោះជាភាសាអង់គ្លេស Pireach បានងាកមកបង្កើតគណនី Tik Tok បាននឹងកំពុងទទួលការគាំទ្រយ៉ាងខ្លាំងមិនធម្មតា។

ពូរាជ្យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេសង្កេតឃើញថា Content ខ្លីៗដែល ពូរាជ្យ បង្ហោះនៅលើបណ្តាញសង្គម Tik Tok នេះ បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនចាញ់លើហ្វេសប៊ុកនោះទេ។ 

ហើយមិនត្រឹមតែប៉ុណ្ណោះ គណនី Tik Tok នេះទទួលបាន Followers ប្រមាណជា ១សែន៤ម៉ឺននាក់ ហើយរាល់វីដេអូរបស់លោកបង្ហោះមានអ្នកចូលមើល និងចូល Like រាប់ពាន់ដង ពិតជាគួរឲ្យសរសើរមែនទែន។

ពូរាជ្យ

ទាំងនេះ បានបង្ហាញឲ្យឃើញថា ពូរាជ្យ ពិតជាមានប្រជាប្រិយភាព និងទេពកោសល្យគួរឲ្យសរសើរ ព្រោះមិនថាលោកផលិតវីដេអូបែបអ្វី ហើយបង្ហោះនៅលើបណ្តាញសង្គមបែបណានោះទេ គឺលោកតែងតែទទួលបានការគាំទ្រ និងពេញចិត្តពីអ្នកគាំទ្រគ្រប់មជ្ឍដ្ឋានទាំងអស់។

ពូរាជ្យ

គួររម្លឹកដែរ ពូរាជ្យ មិនត្រឹមតែជាអ្នកផលិតវីដេអូបង្ហោះលើបណ្តាញសង្គមនោះទេ​ ហើយលោកគឺជាតារាចម្រៀងក្នុងក្រុមចម្រៀង Thirthy-Five ហើយធ្លាប់ចូលប្រកួតចម្រៀងក្នុងកម្មវិធីលំដាប់អន្តជាតិ និងធ្លាប់សម្តែងលើឆាកតន្ត្រីធំៗរាប់មិនអស់នោះទេ៕

ចង់ដឹងថាគណនី Tik Tok របស់ ពូរាជ្យ បែបណានោះ ចុចលើតំណរនេះ៖ https://www.tiktok.com/@pireach_pureach

ពូរាជ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]