របបអាហារ ការធ្វើលំហាត់ប្រាណ ការគេង និងការគ្រប់គ្រងស្ត្រេសបានល្អ គឺសុទ្ធតែចូលរួមចំណែកការពារប្រព័ន្ធភាពស៊ាំរបស់យើង។ ប្រសិនបើយើងមិនបានគេង ឬមិនញ៉ាំវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ វាអាចធ្វើឲ្យមុខងារនៃប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការបំពេញវីតាមីនចាំបាច់ទៅក្នុងរាងកាយ ក៏អាចជួយយើងបង្កើតអង់ទីករប្រឆាំងនឹងជំងឺផ្សេងៗ ដែលជាហេតុជួយឲ្យយើងមានសុខភាពល្អផងដែរ។ យ៉ាងណាមិញ គ្នាយើងអាចអនុវត្តទម្លាប់ទាំងនេះ ដើម្បីជៀសឆ្ងាយពីបញ្ហាសុខភាពផ្សេងៗនៅរដូវផ្ដាសាយ។
១. បង្កើនរបបអាហារល្អៗ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ របបអាហារដើរតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។ សូម្បីតែយើងខ្វះប្រូតេអ៊ីន វីតាមីនB, C និងD ក៏ដូចជាស័ង្កសី វាក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយទៅតាមនោះដែរ។ ដូច្នេះហើយ ដើម្បីទទួលបានសុខភាពល្អនៅក្នុងរដូវផ្ដាសាយ យើងគប្បីញ៉ាំផ្លែឈើចម្រុះពណ៌ និងបន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិទាំងមូល និងខ្លាញ់ដែលមានសុខភាពល្អ។
២. ទទួលបានពន្លឺព្រះអាទិត្យ
នៅក្នុងរដូវរងា គ្នាយើងអាចប៉ះពាល់កម្ដៅថ្ងៃតិចតួច ដែលអាចរំខានដល់ដំណើរការប្រចាំថ្ងៃ (Circadian Rhythm) និងអាចជះឥទ្ធិពលដល់អារម្មណ៍នៃការភ្ញាក់ និងងងុយគេង។ ប្រសិនបើយើងគេងបានតិចជាង៦ម៉ោងក្នុងមួយថ្ងៃ វាអាចពាក់ព័ន្ធនឹងហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺផ្ដាសាយ បើប្រៀបធៀបជាមួយនឹងអ្នកដែលគេងច្រើនជាង៧ម៉ោងក្នុងមួយថ្ងៃ។ ការទទួលបានពន្លឺថ្ងៃច្រើននៅអំឡុងពេលថ្ងៃ អាចជួយកម្ចាត់ចោលបញ្ហានៃការគេងយ៉ាងមានប្រសិទ្ធិភាព។
៣. ជៀសវាងការហាត់ប្រាណលើសកម្រិត
ការហាត់ប្រាណជាទៀងទាត់ អាចបង្កើនប្រព័ន្ធភាពស៊ាំ ប៉ុន្តែប្រសិនបើយើងប្រឹងប្រែងលើសកម្រិត វាអាចទប់ស្កាត់ដល់មុខងារប្រព័ន្ធភាពស៊ាំ និងបង្កើនលទ្ធភាពឆ្លងមេរោគរលាកផ្លូវដង្ហើមផ្នែកខាងលើ។ ប្រសិនបើយើងហាត់ប្រាណគ្មានថ្ងៃសម្រាក និងទទួលរងការឈឺសាច់ដុំ នេះអាចបណ្ដាលមកពីយើងខិតខំហាត់ប្រាណជ្រុល។
៤. ញ៉ាំទឹកពេលព្រឹកព្រលឹម
ប្រព័ន្ធភាពស៊ាំអាចទាញយកសារធាតុចិញ្ចឹមនៅក្នុងចរន្តឈាមរបស់យើង ដើម្បីឲ្យដំណើរការត្រឹមត្រូវ។ ដោយសារតែឈាមផ្សំឡើងពីទឹកភាគច្រើន ការផ្ដល់ជាតិទឹកមានសារសំខាន់ណាស់ ដើម្បីកម្ចាត់ចោលកាកសំណល់ផ្សេងៗ។ ជាទូទៅ មនុស្សពេញវ័យគប្បីញ៉ាំទឹកប្រហែល៣,៧លីត្រសម្រាប់បុរស ឬ២,៧លីត្រសម្រាប់ស្ត្រីក្នុងមួយថ្ងៃ។ ដូច្នេះហើយ ដើម្បីធានាថាគ្នាយើងញ៉ាំទឹកគ្រប់គ្រាន់ យើងគប្បីញ៉ាំទឹកនៅពេលដែលយើងទើបភ្ញាក់ភ្លាមៗ ជាមួយនឹងអាហារ មុន និងក្រោយពេលហាត់ប្រាណរួច ក៏ដូចជានៅពេលដែលយើងស្រេកទឹក។
៥. ធ្វើសមាធិជារៀងរាល់ថ្ងៃ
បន្ថែមពីនេះ អ្នកដែលប្រឈមនឹងបញ្ហាស្រ្តេសរ៉ាំរ៉ៃ ក៏អាចវិវត្តទៅជាជំងឺផ្ដាសាយ បន្ទាប់ពីប៉ះពាល់ជាមួយនឹងមេរោគផងដែរ។ ប៉ុន្តែ គ្នាយើងអាចពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព ដោយការធ្វើសមាធិជាប្រចាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]