ឥណ្ឌា៖ លោកយាយឥណ្ឌាម្នាក់ គឺជាមនុស្សជាងគេនៅក្នុងពិភពលោក ដែលទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ក្នុង១២៤ឆ្នាំ។ លោកយាយ Rehtee Begum មកពីស្រុក Baramulla នៃរដ្ឋ Jammu និង Kashmir គឺស្ថិតនៅក្នុងចំណោមមនុស្ស ៩០០០នាក់ ដែលបានទទួលចាក់វ៉ាក់សាំង កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា លោកយាយរូបនេះ បានទទួលវ៉ាក់សាំងនេះ ខណៈដែលដូសត្រូវបានគេផ្តល់ឱ្យពីផ្ទះមួយទៅផ្ទះមួយហើយកាតបង្ហាញអត្តសញ្ញាណរបស់គាត់ ត្រូវបានគេរាយការណ៍ថាបង្ហាញថាលោកយាយមានអាយុ ១២៤ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរបាយការណ៍ក្នុងស្រុក ព័ត៌មាននេះបានលេចចេញឡើងនៅពេលដែលក្មេង ៗ ដំបូងភ័យខ្លាចមិនហ៊ានទទួលចាក់វ៉ាក់សាំង ទើបលោកយាយ ហ៊ានចេញមុខមុនគេដោយទទួលយកការចាក់វ៉ាក់សាំង។
តាមប្រភពមួយនៅក្នុងតំបន់បាននិយាយថា បុគ្គលិកសុខាភិបាលបានពន្យល់ថាពួកគេកំពុងចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដោយពេលនោះ លោកយាយ Begum បានស្ម័គ្រចិត្តចាក់មុនដំបូងគេបង្អស់។
លោកយាយ Begum បាននិយាយថា រូបគាត់ក៏មានសេចក្តីរីករាយផងដែរក្នុងការទទួលចាក់សាំងលើកទី ២ ក្នុងរយៈពេល ៧ សប្តាហ៍ ទៀត។
ក្នុងនោះដែរ លោកយាយ បានលើកសរសើរថា មណ្ឌលសុខភាពធ្វើបានយ៉ាងល្អគួរឱ្យកត់សម្គាល់នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្កាកូវីដ១៩នេះ៕
ប្រភព៖ Daily Mail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]