ថៃ៖ ជាការពិតណាស់ តារាស្រីថៃដ៏មានឈ្មោះបោះសម្លេង Taew Natapohn កាលពីមួយខែមុន នាងបានធ្វើឲ្យមហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំងនាងបានប្រកាសលក់បន្តោងយ័ន្តព្រះម៉ែនាគី ការពារកូវីដ១៩ ដោយរូបនាងបានពីគេចផុតពីការឆ្លងជំងឺកូវីដ ដោយក្នុង១បន្តោងតម្លៃ ស្មើនឹង ៤៩៤០០រៀល រីឯស្ទីគ័រ រូបព្រះម៉ែនាគីវិញ បើកកម្ម៉ង់ ដោយលក់ក្នុងតម្លៃត្រឹមតែ ៧៨០០ រៀល តែប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះៗ Taew បានបង្ហោះរូបជាមួយក្រុមគ្រួសារ ដោយបាននាំយកថវិការដែលបានមកពីការដាក់ប្រកាសលក់បន្តោងយ័ន្តព្រះម៉ែនាគីកាលពីមួយខែមុនបរិច្ចាគទៅមូលនិធិមន្ទីរពេទ្យ Ramathibodi ក្នុងគំរោងបង្ការ និងជួយស្ថានការណ៍ជាមួយនឹងការរីករាលដាលនៃជំងឺ COVID-១៩ ដែលមានទឹកប្រាក់សរុបចំនួន ៦,៤៣១ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការបង្ហោះរូបភាពនេះផងដែរ Taew ក៏បានធ្វើការអគុណដល់អ្នកដែលបានចូលរួមទាំងបន្តោងដែលនាងបានដាក់លក់នេះ ក៏ដូចជាការចូលរួមចំណែកធ្វើសប្បុរសធម៌មួយដែល ពីព្រោះរាល់ថវិការដែលនាងទទួលបានគឺនាងយកទៅបរិច្ចាគទាំងអស់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]