ថៃ៖ កាន់តែមានក្ដីសុខខ្លាំងឡើង សម្រាប់តារាស្រី Gale Rada និងស្វាមីរបស់នាង លោក Man Karin ក្នុងពេលដែលកំពុងតែត្រៀមខ្លួនទទួលសមាជិកថ្មី ដែលកូនសំណព្វចិត្តរបស់អ្នកទាំងពីរ ព្រោះពេលនេះដែរ តារាស្រី Gale កំពុងតែមានផ្ទៃពោះ ជិតសម្រាលកូន ផងដែរ។  

ដោយឡែក ក្នុងពេលដែលរឿងដ៏ល្អកាន់តែកៀកចូលមកដល់នោះ លោក​ Man Karin ដែលជាស្វាមី របស់​ Gale បានបង្កភាពភ្ញាក់ផ្អើលចំពោះនាង ដោយបានទិញឡានទំនើបមួយគ្រឿង ដែលជាកាដូដ៏ពិសេសសម្រាប់នាង ទៀតផង ។ យ៉ាងណាមិញ ចំពោះកាដូឡានមួយនេះ ស្វាមីរបស់ Gale មានបំណងចង់ឲ្យនាង និងកូនប្រុសដែលជិតកើតមក បានអង្គុយនៅក្នុងឡានយ៉ាងសុខស្រួល ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចនិយាយបានថា ហេតុការណ៍នេះ មិនបានធ្វើឲ្យ Gale កាន់តែមានរីករាយតែប៉ុណ្ណោះទេ សូម្បីតែហ្វេនៗដែលបានឃើញហើយ ក៏មានអារម្មណ៍រំភើបជំនួសនាង ដែលមានស្វាមីថ្នាក់ថ្នម ស្រលាញ់ និងចេះយកចិត្តទុកដាក់បែបនេះ។

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Gale Rada
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី
រូបភាពឡានដែលស្វាមី Gale បានទិញឲ្យនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]