ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ស្ថានទូតចិនប្រចាំកម្ពុជា​ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ភ្នំពេញ- ព្រះសីហនុ ជិតបញ្ចប់ការសាងសង់ហើយ និង គ្រោងដាក់សម្ភោធឱ្យប្រើប្រាស់ នៅខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមប្រភពព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៃកម្ពុជា ដែលស្ថានទូតចិនបានទទួល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងតែបន្តឆ្ពោះដំណើរទៅមុខយ៉ាងរលូន។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងខាងលើសម្រេចបាន៥១.៣៥% គ្រោងបញ្ចប់និងដាក់ឱ្យប្រើប្រាស់នាខែកញ្ញា ឆ្នាំ២០២២។ ពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលមានប្រវែងសរុបជាង១៩០គីឡូម៉ែត ជាប្រភេទផ្លូវល្បឿនលឿនហាយវេ ចែកចេញជាបួនគន្លង សរុបទឹកប្រាក់វិនិយោគជាង២.០១៩ពាន់លានដុល្លារអាមេរិក គឺជាគម្រោងក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពស្ថានទូតចិនដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីបញ្ចប់ការសាងសង់គម្រោងខាងលើ ចំណាយពេលប្រហែល២ម៉ោងតែប៉ុណ្ណោះសម្រាប់ការធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ នេះនឹងជួយកម្ពុជាបញ្ចប់ប្រវត្តិសាស្ត្រដែលមិនមានផ្លូវល្បឿនលឿន នឹងអាចដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៕

ទិដ្ឋភាពសាងសង់ផ្លូវល្បឿនលឿន
ទិដ្ឋភាពទិដ្ឋភាពសាងសង់ផ្លូវល្បឿនលឿនទិដ្ឋភាពសាងសង់ផ្លូវល្បឿនលឿនផ្លូវល្បឿនលឿន
ទិដ្ឋភាពផ្លូវល្បឿនលឿន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]