ភ្នំពេញ: កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តគិលានសង្រ្គោះ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជាតំណាងទទួលនិងប្រគល់ជូននៃប្រទេសទាំងពីរ។

សូមរំលឹកផងដែលថា ចាប់តាំងតែពីបានបង្កើតឡើងនៅកិច្ចសហប្រតិបត្តិការជារដ្ឋភាគី រវាងប្រទេសជប៉ុន និងកម្ពុជារួចមក រដ្ឋាភិបាលជប៉ុន នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់នូវឧបករណ៍និងសម្ភារៈចាំបាច់ផ្សេងៗនៅក្នុងវិស័យសុខាភិបាល បច្ចេកទេស ធនធានមនុស្ស ព្រមទាំងជំនួយឥតសំណងផ្សេងៗទៀតមកដល់កម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាទូទៅតែងតែគោរព និងស្រលាញ់ឥរិយាបថរបស់ជនជាតិជប៉ុន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពប្រគល់រថយន្តគិលានសង្រ្គោះ
សកម្មភាពប្រគល់រថយន្តគិលានសង្រ្គោះ
សកម្មភាពប្រគល់រថយន្តគិលានសង្រ្គោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]