រាជធានីភ្នំពេញ៖ អ្នកលក់ឡេអនឡាញម្នាក់ ត្រូវបានកម្លាំងជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍រដ្ឋបាលចោចៅ១ ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីធ្វើការ Live ផ្សាយផ្ទាល់តាមបណ្តាញសង្គម ហើយប្រើសម្តីអាសអាភាសបែបក្តៅសាច់។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបញ្ជាឲ្យចូលខ្លួនលេង១១៣ អ.យ.ក របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ សៀន សូលក្ខិណា ហៅប៉ុប ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ផេក Madam Chorda មានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ៧៥សេ ផ្លូវលេខ២ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមការសារភាពរបស់ស្ត្រីខាងលើ បានបញ្ជាក់ថា ខ្លួនពិតជាម្ចាស់ផេកហ្វេសប៊ុក ម៉ាដាម ឆដា (Madam Chorda) បានផ្សាយលក់ផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនមួយ តាំងពីអំឡុងឆ្នាំ២០១៨ ដែលជាកម្មសិទ្ធិរបស់បងស្រីខ្លួន ដោយមានប្តីជាជនជាតិថៃ ដោយមានការអនុញាតិពីច្បាប់ត្រឹមត្រូវ។ ហើយរាល់ពេល Live ផ្សាយផ្ទាល់លក់ផលិតផល លើបណ្តាញសង្គមហ្វេសប៊ុកម្តងៗ មានភ្ញៀវប្រហែលពី៤០ ទៅ៥០នាក់ បានទាក់ទងមកទិញ ផលិតផលរបស់ខ្លួន។ ហើយកំឡុងពេលនោះខ្លួន បាននិយាយលេងសើចជាមួយភ្ញៀវ ដោយប្រើពាក្យអា.សអាភា.ស ពិតប្រាកដមែន។
មកទល់ពេលនេះ ជនសង្ស័យខាងលើ ត្រូវបាន កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាំខ្លួន ទៅប្រគល់ជូនអយ្យការអមសាលាដំបូង ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]