ភ្នំពេញ៖ ធនាគារ ABA ប្រកាសថា Xero កម្មវិធីគណនេយ្យនៅលើអ៊ីនធឺណិត (cloud-based accounting software) ឥឡូវនេះ ត្រូវបានដាក់បញ្ចូលជាមួយសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ជាផ្នែកនៃកិច្ចបន្តអភិវឌ្ឍន៍របស់ធនាគារនូវបណ្តាញសេវាធនាគារឌីជីថលរបស់ខ្លួន។
ឥឡូវនេះ ម្ចាស់អាជីវកម្មអាចភ្ជាប់គណនី Xero របស់ខ្លួនទៅនឹងគណនី ABA នៃក្រុមហ៊ុន របស់ពួកគេ និងអនុវត្តមុខងារកត់បញ្ជី។ ដោយសារការដាក់បញ្ចូលនេះ អ្នកប្រើប្រាស់កម្មវិធី Xero អាចទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស· ទាញយកប្រតិបត្តិការពីគណនី ABA នៃក្រុមហ៊ុន របស់ខ្លួនដោយដាក់ចូលទៅក្នុងកម្មវិធី Xero សម្រាប់ការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែង
· ចំណេញពេល និងកាត់បន្ថយកំហុសដោយចៀសវាងនូវការបញ្ចូលដោយដៃ
· ចាត់ថ្នាក់ប្រតិបត្តិការឥណទាន ឬឥណពន្ធដោយស្វ័យប្រវត្តិទៅជាចំណូល ឬចំណាយ
· ទទួលបានទិន្នន័យទាន់បច្ចុប្បន្នភាព ដោយសារការតភ្ជាប់រវាងសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម និងកម្មវិធី Xero ធ្វើសមកាលកម្មជាប្រចាំ។
ការដាក់បញ្ចូលនេះ ជួយឲ្យអ្នកប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ចំណេញពេលវេលា ដោយធ្វើឲ្យការងារគណនេយ្យដោយដៃ ដែលគួរឲ្យធុញទ្រាន់បំផុតនោះកាន់តែងាយស្រួល ដើម្បីឲ្យពួកគេអាចចំណាយពេលវេលា និងកម្លាំងបន្ថែម និងដើម្បីកំណើនអាជីវកម្មរបស់ពួកគេ។
ដើម្បីដឹងបន្ថែម សូមចូលទៅកាន់ទំព័រ Integration with Xero នៅលើវិបសាយរបស់ធនាគារ ABA។
ប្រសិនបើអ្នកមិនទាន់ប្រើសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្មរបស់អ្នក និងចង់ដឹងបន្ថែមអំពីផលិតផលនេះ ទាក់ទងក្រុមការងារ IBB តាមអ៊ីមែល [email protected] ឬទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនរបស់ ABA តាមលេខ 023 925 333៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]