តៃវ៉ាន់៖ យោងទៅតាមសារព័ត៌មាន Apple Daily បានរាយការណ៍មកថា តារាសម្តែងស្រី Barbie Hsu និងស្វាមីរបស់នាង កំពុងធ្វើនីតិវិធីលែងលះគ្នា ដែលដំណឹងមួយនេះបានបង្កភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជា សារព័ត៌មាន ក្នុងស្រុក ក៏ក្រៅស្រុក។
នេះបើតាមប្រភពមួយបាននិយាយថា ស្វាមីរបស់នាងលោក Wang Xiaofei បានដាក់ពាក្យស្នើសុំលែងលះមួយនេះ អ្នកយកព័ត៌មានចិនដីគោកបានទាក់ទងទៅសេដ្ឋីរូបនេះដែរ ប៉ុន្តែលោកបានឆ្លើយតបទៅប្រព័ន្ធផ្សព្វផ្សាយថាលោកមិនដឹងទេ។ ដោយសារតែមួយរយៈចុងក្រោយនេះ ស្វាមីរបស់នាង បានធ្លាក់ខ្លួនខ្លាំង ក្នុងពេលកូវីដនេះ ដោយទ្រព្យសម្បត្តិមួយចំនួន និងខុនដូរ រាប់លានដុល្លារ ក៏ត្រូវលក់ ហើយលោក ក៏ឆ្លៀតឡាយលក់ឥវ៉ាន់ តាមបណ្តាញសង្គមទៀត ដើម្បីរកចំណូលខ្លះ។ ជាក់ស្តែង ពួកគេក៏មានការរកាំរកូសច្រើនគួរសម ក្នុងអំឡុងពេលនេះ ដោយសារតែសេដ្ឋកិច្ច។ ជាពិសេស ក៏មានមតិជាច្រើន បានរិះគន់ទៅកាន់សាន់ឆាយទៀតផង ថាមិនជួយរកប្រាក់ បែរជាចង់ចាកចេញពីស្វាមី ខណៈកំពុងតែមានបញ្ហាបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង Barbie Hsu និង Wang Xiaofei បានរៀបការក្នុងពិធីរៀបអាពាហ៍ពិពាហ៍យ៉ាង មហោឡារិក នៅសាន់យ៉ាក្នុងឆ្នាំ ២០១១ បន្ទាប់ពីបានជួបគ្នាដោយចៃដន្យនិងបានលង់ស្រឡាញ់គ្នានៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០១០ ។
ក្រោយពីរៀបការរួច តារាសម្តែងស្រីរូបនេះ បានចំណងដៃបានកូន ២ នាក់ប្រុសម្នាក់និងស្រីម្នាក់។ គូស្វាមីភរិយាមួយគូនេះត្រូវបានគេឲ្យដឹងថាបានជំនះនូវការលំបាកនិងឧបសគ្គជាច្រើនក្នុងជីវិតអាពាហ៍ពិពាហ៍ដោយសារពួកគេមានបុគ្គលិកលក្ខណៈខុសគ្នាពេលខ្លះឈ្លោះប្រកែកគ្នា ឬខឹងសម្បារ៕
ប្រភព៖ https://www.cosmopolitan.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]