រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ជ្រាបហើយថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់តែថ្លែងសារ នៅលើកញ្ចក់ទូរទស្សន៍ វេទិការសាធារណៈ និង ប្រព័ន្ធផ្សព្វផ្សាយនានា។ ហើយសាររបស់សម្តេចតេជោ ដែលពុកម៉ែបងប្អូនធ្លាប់លឺនោះ គឺសម្តេចលោកថ្លែងជាខេមរភាសាខ្មែរយើងតែប៉ុណ្ណោះ ក្នុងនោះ យើងកម្រឃើញសម្តេចតេជោ ថ្លែងសារ ឬសុន្ទរកថា ជាភាសាអង់គ្លេស ឬភាសាបរទេសណាស់។

ដោយឡែក កាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលមានការចាប់អារម្មណ៍ជាច្រើនពីអ្នកលេងបណ្តាញសង្គម ដោយសម្តេច បានមានប្រសាសន៍ថ្លែងសារជាភាសាអង់គ្លេស កាលពីឆ្នាំ២០១២ នៅពេលដែលសម្តេចតេជោ បានអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌា ​ ក្នុងគោលបំណងដើម្បី​ចូល​រួម​កម្មវិធី​ប្រណាំង​រថយន្ត​ឥណ្ឌា-អាស៊ាន និង​ចូល​រួម​ពិធី​គម្រប់​ខួប​ ២០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាស៊ាន-ឥណ្ឌា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន
វីដេអូសម្តេចថ្លែងសារជាភាសាអង់គ្លេសនៅក្នុងប្រទេសឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]