ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិក ក្រុមហ៊ុន CMED ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៥២-២៥៤ ​ផ្លូវលេខ ​៦៣ កែង ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយរាប់ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១ សូមមេត្តាដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាបុគ្គលិកណាម្នាក់ធ្វើការនៅទីតាំងនេះ ឬបានទៅទីកន្លែង​ហានិភ័យនេះ ដោយផ្អែកលើមូលហេតុ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយបុគ្គលិកជាច្រើននាក់ទៀត។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ និងប្រិយមិត្តមេត្តាចូលរួមសហការណ៍ក្នុងការផ្តល់ព័ត៌មាន ដើម្បីកាត់ផ្តាច់នៅខ្សែចម្លងមេរោគកូវីដ១៩នេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារជូនដំណឹងរបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]