ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយជាមួយនឹងតារាសិល្បៈស្រី Boom Pannadda ដែលរូបនាងផ្ទាល់ក៏ធ្លាប់ជាអតីតបវរកញ្ញាឯងនៅក្នុងប្រទេសថៃកន្លងមកផងដែរ ។
យ៉ាងណាមិញក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Boom Pannadda នាងបានបង្ហើបប្រាប់រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយដល់មហាជនគ្រប់គ្នាបានដឹងពីវត្តមានក្មេងស្រីម្នាក់កាលពី១៦ឆ្នាំមុន ដោយកាលនោះមាននាងតូចម្នាក់ចូលមកចង់ចាប់ដៃនាង ហើយសុំថត ព្រមទាំងសុំនូវហត្ថលេខាពីនាងទៀតផង ដោយសារតែនាងតូចនោះគាំទ្រស្រឡាញ់និងចង់ធ្វើជាបរវរកញ្ញាដូចជា Boom Pannadda នៅថ្ងៃអនាគតដែរ។
តែជាច្រើនឆ្នាំកន្លងមកទៀត នាងមិននឹកស្មានថាបានជួបក្មេងស្រីតូចម្នាក់នោះម្ដងទៀតនោះទេ ដោយពេលបច្ចុប្បន្ននេះក្មេងស្រីនោះគឺជា Mayer Natthapat ដែលនាងជាបវរកញ្ញា Miss Thailand 2020 បើក្រឡេកទៅមើលសម្រស់វិញនាងមានរូបរាងស្រស់ស្អាតតាមស្ដង់ដានៃបវរកញ្ញា គួរឱ្យ ស្រឡាញ់និងមានភាពទាក់ទាញជាខ្លាំង។ក្នុងនោះការដែលនាងទទួលបាននូវក្ដីស្រម៉ៃដូចបំណងក៏ព្រោះតែ Boom Pannadda ដែលធ្វើឱ្យ Mayerនាងតាំងចិត្តមានការតស៊ូ និងមានកំលាំងចិត្ត ចាប់ពីថ្ងៃជួបគ្នាដំបូងកាល១៦ឆ្នាំមុន៕
ប្រភព៖ Khaosod
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]