រាជធានីភ្នំពេញ ៖ មហាជនសម្តែង ការហួសចិត្តឥតឧបមា ក្រោយឃើញ លោក អ៉ឺម ជីវ៉ា ជួយមនុស្សដូចជា សុខា កាលពីឆ្នាំមុន ប៉ុន្តែដោយសារតែ ក្តីអាណិតអាសូរ យល់ថាជាមនុស្សកំព្រាឪពុកម្តាយ គ្មានទីរំពឹង ហើយចេះតែចង់ជួយឲ្យ ដើរតាមផ្លូវត្រង់ដូចមនុស្សគេដទៃនោះ អ៉ឹម ជីវ៉ា បានជួយជ្រោមជួយជ្រែង សុខា ឲ្យមានការងារធ្វើ ឲ្យមានមុខមាត់។

ផ្ទុយទៅវិញ ឆ្អឹងមនុស្សកប់ ឲ្យឡើងទ្រើងហើយ សុខា នៅមិនព្រម បែរជាបច្ចុប្បន្ន ធ្លាក់ខ្លួនសូម្បីតែមួយរៀលខ្មែរក៏គ្មាន ដល់ថ្នាក់ទៅសុំលុយ លោក អ៉ឹម ជីវ៉ា និងមិត្តភក្តីលោក លេចមុខក្នុងបណ្តាញសង្គម ស្ទើររាល់ថ្ងៃ ដោយកុហកយកលុយទៅស្រុក តែមិនព្រមទៅ នៅស៊ីផឹក នៅភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់ពេលថ្មីៗនេះ អស់ទ្រាំលែងបាន ខណៈលោក អ៉ឹម ជីវ៉ា ក៏ទើបចេញពីពេទ្យមែន តែប្រឹងជូន សុខា ដល់ចំណតឡាន ទៅក្រុងសួងវិញ ឲ្យទាល់តែបាន ដោយបានឲ្យប្រាក់ថ្លៃឈ្នួលរថយន្តនោះ និងលុយ ៧ម៉ឺនផ្សេងទៀត សម្រាប់ទុកការចាយវាយ។ ជាមួយគ្នានេះ អ៉ឹម ជីវ៉ា ត្រឹមនិយាយពាក្យមួយម៉ាត់ថា ជួយត្រឹមហ្នឹង ចាត់ទុកថា អស់កម្មនឹងគ្នា ទោះសុខាមិនទៅស្រុកវិញ ក៏ខ្លួនលែងខ្វាយខ្វល់ទៀតដែរ និយាយរួមទៅ ខ្លួនមិនត្រូវឈឺក្បាលរឿងសុខា មានលុយឫក៏អត់ទេ តែចេះកើតក្តីអាណិត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក អ៉ឹម ជីវ៉ា
  លោក អ៉ឹម ជីវ៉ា និងសុខា
  លោក អ៉ឹម ជីវ៉ា និងសុខា
  លោក អ៉ឹម ជីវ៉ា និងសុខា
សុខា

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖  https://fb.watch/5XTQ8wpgvm/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]