ភ្នំពេញ​៖  ជាការពិតណាស់ ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ពី កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត បើទោះតារាទាំងពីរដួងនេះអាចនិយាយបានថាជាតារាជើងចាស់ និង មានវ័យកាន់តែទៅមុខក៏ដោយ ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់អ្នកទាំងពីរ នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។  

យ៉ាងណាមិញ ក្រៅពីធ្វើឲ្យទស្សនិកជនទាំងអស់ ចាប់អារម្មណ៍ជាមួយការងារសិល្បៈនិងរូបរាងសង្ហាកំពូលតារាទាំងពីរដួងនេះហើយ មួយរយៈចុងក្រោយនេះលោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត  បានធ្វើឲ្យហ្វេនៗតាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ យោងតាមរយៈវីដេអូTik tok គណនីលោក ព្រាប សុវត្ថិ ផ្ទាល់ និងគណនីលោក ខេមរៈ សិរីមន្ត  បានបង្ហោះវីដេជាច្រើន បង្ហាញពីសកម្មភាពដែលភរិយារបស់លោកទាំងពីរតាមTake care និងមើលថែរូបលោក ដល់កន្លែងថតតែម្ដង។ ក្នុងនោះដែរ បើមើលតាមវីដេអូឃើញថា ភរិយារបស់ ព្រាប សុវត្ថិ បានយកចិត្តទុកដាក់ចំពោះរូបលោកខ្លាំងណាស់ ដោយបានជួយរៀបចំសក់ សម្លៀកបំពាក់ជូនលោក ខ្លាចមានការឆ្គាំឆ្គង ដែលនេះជាសកម្មភាពគួរឲ្យសរសើរយ៉ាងខ្លាំង។ ចំណែកឯភរិយាលោក ខេមរៈ ក៏ដូចគ្នាជួយរៀបចំម៉ូដសក់ ថែមទាំងបញ្ចុកទឹកផ្សេងៗទៀតផង៕

បន្ទាប់ពីបានឃើញវីដេអូនោះហើយ ធ្វើឲ្យហ្វេនៗលួចមានចិត្តច្រណែន និងពេញចិត្តចំពោះគូស្វាមីភរិយាទាំងពីរគូនេះយ៉ាងខ្លាំង ដោយបញ្ចេញមតិថា ទង្វើដែលភរិយា ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត បានធ្វើនេះ សាកសមនឹងពាក្យចាស់ពោលថា«សំណាបយោងដី ស្រីយោងបុរស» ពិតមែន៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

ខេមរៈ សិរីមន្ត និង ភរិយា
ខេមរៈ សិរីមន្ត និង ភរិយា
លោកព្រាប សុវត្ថិ និង ភរិយា
លោកព្រាប សុវត្ថិ និង ភរិយា
@sereymun02

គេកំពុងស្វីតបងស្រីមម្ចាស់ពួកម៉ាកចាស្មីនមកលួចថតគេដឹងគេអៀនអត់😁😂🥰

♬ original sound - Khemarak Sereymun
ខេមរៈ សិរីមន្ត
@sokheng3939

🌹🌹🙏🙏♥️♥️

♬ original sound - Khemarak Sereymun
វីដេអូខេមរៈ សិរីមន្ត
@preapsovath77

ត្បិតអូនអាយុច្រើនតែអូននៅតែជាកូនក្មេងរបស់បង😍🥰😘❤️

♬ original sound - Preap Sovath
វីដេអូព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត