រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយរៀបការ ចាប់ដៃកសាងគ្រួសារជាមួយនឹង ភរិយាជាអនិកជនខ្មែររស់នៅទឹកដី អាមេរិក ដែលទើបនឹងត្រលប់ចូលទឹកដីកំណើតវិញនោះ គ្រួសារតូចមួយនេះ ត្រូវមហាជន សម្គាល់ឃើញថា ពិតជាមានសុភមង្គមខ្លាំងណាស់ មិនតែប៉ុណ្ណោះ តារាសម្តែង ជុំ ស៊ីថា ក៏ទទួលបានចំណងដៃ កូនភ្លោះ៣នាក់ កាលពីចុងឆ្នាំ ២០២០នេះដែរ។

ទន្ទឹមនឹងនេះ បើកបិទៗ ទើបតែឃើញ សម្រាលថ្ងៃមុនសោះ ពេលនេះ កូនភ្លោះស្រីប្រុសទាំងបីនាក់ ដែលជាកូនភ្លោះ៣នាក់ដំបូង ដែលមានឪពុកម្តាយ ជាសិល្បករនេះ មានអាយុជាង៥ខែ បាត់ទៅហើយ បើនិយាយពីមុខមាត់វិញ គួរឲ្យស្រលាញ់ ទាំង៣នាក់តែម្តង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កូនភ្លោះទាំង៣របស់ តារាសម្តែងសាច់ដុំកង់ៗ ជុំ ស៊ីថា រូបនេះ គឺមានមុខមាត់ អាចចាប់ច្រលំគ្នាបាន នេះបើមើលតាមរូបថតគឺ ស្ទើរតែចាប់ចំណុចខុសគ្នា មិនបានទាល់សោះ។ 

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្នុងថ្ងៃកំណើតរបស់រូបលោក លោកបានទម្លាយរូបភាពកូនៗជាទីស្រលាញ់ ព្រមទាំងភរិយារូបស្រស់ ដោយភ្ជាប់ជាមួយនឹងសារ ដែលរៀបរាប់យ៉ាងដូច្នេះថា ៖

ជុំ ស៊ីថា 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជុំ ស៊ីថា
ជុំ ស៊ីថា
ជុំ ស៊ីថា និងភរិយា
កូនភ្លោះទាំង៣
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]