ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sina បានរាយការណ៍ឲ្យដឹងថា នៅរសៀលថ្ងៃទី ៥ ខែមិថុនា អ្នកប្រមាញ់រូបថត បានចាប់បានរូបភាពរបស់ តារាសម្ដែងស្រី Zhao Liying នៅឯអាកាសយានដ្ឋានសៀងហៃ ដោយនៅក្នុងនោះ នាងពិតជាមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតពណ៌ស បង្ហាញរាងយ៉ាងតូចច្រឡឹង ផងដែរ។

ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះនោះគឺ នៅពេលដែលមើលទៅលើរូបភាពរបស់ តារាស្រីរូបនេះ កាន់តែជិតឡើង ខណៈដែលនាងបានឈរបែរពីក្រោយនោះ ស្រាប់តែបានធ្វើឲ្យមនុស្សជាច្រើន មើលឃើញ និងផ្ដោតអារម្មណ៍ទៅលើ ស្នាមជាំក្រហមនៅលើស្មាខាងឆ្វេងរបស់នាង យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ដើម្បីឲ្យអស់ចម្ងល់ ខាងទំព័រ Sina បាននិយាយថា វាក៏អាចទៅរួចដែលស្នាមជាំក្រហមរបស់នាងបែបនេះ គឺបណ្តាលមកពីការថែរក្សាសម្រស់ ហើយម៉្យាងវិញទៀត កាលពីមុននោះ នាងក៏មានការងារថត និងការប្រកួតលេងហ្គេម ផងដែរ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
រូបភាពបង្ហាញស្នាមជាំនៅលើដៃរបស់ Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]