ថៃ៖ ក្រឡេកឃើញថា ចាប់តាំងពីមានផ្ទៃពោះមក តារាស្រី Mew Nittha កាន់តែទទួលបានការចាប់អារម្មណ៍ ជាពិសេស ទៅលើស្ទាយ៍លេងខ្លួនរបស់នាង ក្នុងឈុតដ៏ទាន់សម័យ ដែលមើលទៅពិតជាមានភាពស្រស់ស្អាតនៅក្នុងក្រសែភ្នែកមនុស្សជាច្រើន។
ដោយឡែក ថ្មីៗនេះ អ្នកម្តាយរូបស្រស់ម្នាក់នេះ បានចេញមកអង្រួនចិត្តហ្វេនៗទៀតហើយ ដោយបានបង្ហោះរូបភាព ខណៈពេលញ៉ាំអាហារពេលល្ងាច ប៉ុន្តែអ្វីដែលសំខាន់នោះនាង បានមកជាមួយស្ទាយ៍ថ្មីស្រឡាង ក្នុងឈុតពណ៌សយ៉ាងស៊ិចស៊ី បង្ហាញពោះដែលកំពុងតែចាប់ផ្តើមធំឡើង នៅខណៈពេលកំពុងតែពរពោះ ៦ ខែ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានសរសើរពីភាពស្រស់ស្អាតរបស់អ្នកម្តាយរូបនេះ បើទោះបីជានាងកំពុងតែមានផ្ទៃពោះក៏ដោយ ប៉ុន្តែនាងនៅតែអាចតុបតែងខ្លួនប្រកបដោយភាពទាក់ទាញ ជានិច្ច៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]