កម្សាន្ត៖ យោងតាមការបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ អ៊ឹម ជីវ៉ា បានបញ្ជាក់ថា បំណងប្រាថ្នាចុងក្រោយរបស់ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានសម្រេចហើយ ក្រោយពីមានការទទូចសុំពីរូបគាត់ ទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ។
បើតាមលោក អ៊ឹម ជីវ៉ា បញ្ជាក់ថា ទឹកចិត្តមិនអាចកាត់ថ្លៃបាន លោកជំទាវម៉ែ សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានជួយឧបត្ថម្ភថវិកា ២០០០០$ ( ពីមុឺនដុល្លារ ) និងជួយផ្គត់ផ្គង់ចិញ្ចឹមរយៈពេល៥ឆ្នាំ ដល់ ព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ ដែលសូមអោយលោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយសំរេចបំណងគាត់ជាលើកចុងក្រោយផងមុននិងគាត់ស្លាប់ គឺគាត់ សុំអោយជួយកសាងចេតីយ៍ដល់រូបគាត់ផងព្រោះគាត់មិន ចង់បានអីឡើយគឺ សុំតែតែចេតិយ៍តែប៉ុណ្ណោះ ហើយចង់បានចេតិយ៍របស់គាត់សាងសង់រួចរាល់មុននិងគាត់ស្លាប់គឺបានបិទភ្នែកជិតហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត និង ជំទាវឧកញ៉ា នឹម វណ្ណៈ និង ក្រុមគ្រួសារ បានសម្រេចបំណងតាមបំណងលោកតា គង់ ណៃ ដោយបានសម្រេចសង់ចេតិយ៍ជូនលោកតាឱ្យរួចរាល់។
លោកតាទទូចសុំបែបនេះ ក្រោយពីលោកជំទាវឧកញ៉ា នឹម វណ្ណៈ សួរថា តើរាល់ថ្ងៃនេះមានខ្វះខាតអីអត់លោកតា លោកចង់ចង់សំណូមពរអីអត់ខ្ញុំនិងគ្រួសារជួយលោកតា ??? ជាការឆ្លើយ លោកតា គង់ ណៃ ក៏បានមានប្រសាសន៍តបវិញថា រាល់ថ្ងៃនេះ គឺលោកតាមានផ្ទះនិងថវិការតិចួចអាចចិញ្ចឹមជីវិតហើយ តែងអ្វីដែលសំខាន់គឺលោកតា ខ្លាចថា មុននិងពេលគាត់ស្លាប់ទៅគាត់គ្មានចេតិយដាក់ធាតុគាត់ ដូចនេះហើយក៏លោកតាសុំអោយលោកជំទាវនិងគ្រួសារ ជួយសងចេតិយ៍តូចមួយដល់គាត់ផង គឺគាត់ស្លាប់បិទភ្នែកជិតហើយ។
ដោយមើលឃើញពីគុណបំណាច់របស់របស់លោកតា គង់ ណៃ ជួយសង្គមនិងលើកស្ទួយសិល្បៈអភិរក្សវប្បធម៍របស់កម្ពុជាលើសលប់បែបនេះ ទើបលោកជំទាវនិងក្រុមគ្រួសារសំរេចកសាងចេតិយ៍តម្លៃជិត ២០០០០ ដុល្លារ អោយសាកសមទៅតាមកិត្តិយសរបស់លោកតា ក្រៅពីនោះលោកជំទាវ និងក្រុមគ្រួសារ គឺ ជួយទំនុកបម្រុងផ្គត់ផ្គង់ចិញ្ចឹមគាត់រយៈពេល៥ ឆ្នាំ ទៀត ដោយឧបត្ថម្ភជារៀងរាល់ខែ ដោយក្នុងមួយខែៗ គឺ ថវិកាចំនួន ៥០មុឺនរៀល មី១កេះ ត្រីខ១យួ ទឹកសុីវ១យួ និងអង្ករចំនួន ៥០គីឡូក្រាម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]