ចិន៖ យោងទៅតាម Sohu បន្ទាប់ពីលែងលះ Zhao Liying លែងមានអារម្មណ៍ធុញទ្រាន់ និងតានតឹង រវាងការងារនិងគ្រួសារទៀតហើយ ។ ដោយនាងមើលទៅហាក់បែរជាក្មេងជាងវ័យ និងតែងបង្ហាញស្នាមញញឹមយ៉ាងរីករាយរីករាយទៀតផង។

ជាក់ស្ដែង តារាចិនរូបស្រស់នាង Zhao Liying បានចូលរួមក្នុងព្រឹត្តិការណ៍នៅ Xi'an កាលពីល្ងាចថ្ងៃទី ៥ ខែមិថុនា។ មិនត្រឹមតែប៉ុណ្ណោះនាងបានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ភ្ញាក់ផ្អើលនិង រំភើបរីករាយជាខ្លាំងដោយសារតែសម្រស់ស្រស់ស្អាតរបស់នាង។ ដោយតារាស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់ម៉ាក Ulyana Sergeenko រំលេចគ្រឿងអលង្ការ Oscar de la Renta ធ្វើឲ្យផ្ទៃមុខនាងលេចធ្លោស្រស់ស្អាតគួរឲ្យកត់សម្គាល់ យ៉ាងណាមិញ Zhao Liying  ហាក់មានរាងស្គមបន្តិច ប៉ុន្តែមិនជាបញ្ហា ដោយនាងមានស្បែកសរលោងចែងចាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញរូបភាពស្រស់ស្អាតបែបនេះ បើទោះជានាងមានអាយុកាន់តែច្រើនក៏ដោយ ប៉ុន្តែសម្រស់របស់នាងហាក់មិនថមថយនោះទេ ផ្ទុយទៅវិញ កាន់តែស្រស់ស្អាតទាក់ទាញខ្លាំងឡើង ត្រូវចិត្តហ្វេនៗគ្រប់គ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]