បរទេស៖ ជាទូទៅរូបភាពរបស់តារាចម្រៀងស្រី Camila Cabello និងគូស្នេហ៍លោក Shawn Mendes ត្រូវបានគេចែកចាយជារឿយៗ នៅបណ្តាញសង្គម ក្រោមរូបភាពប្លែកៗ ដែលគេប្រមាញ់បាន នៃទិដ្ឋភាពដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលចំណាយពេលនៅជាមួយគ្នា។

ជាក់ស្តែង កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក ដែលអ្នកថតរូបប្រមាញ់បាន ថាអ្នកទាំងពីរ បានចំណាយពេលជាច្រើន លើជីវិតឯកជនផ្ទាល់ខ្លួន គូស្នេហ៍ដ៏ល្បីល្បាញ បានទៅឆ្នេរនៅទីក្រុង Miami នៃរដ្ឋ Florida កាលពីថ្ងៃទី ៣ ខែមិថុនានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ម្ចាស់បទ «Havana» រូបនេះ ពាក់ឈុតប៊ីគីនីពណ៌ខៀវ​ដែលបានបញ្ចេញរាងមិនសំចៃ ដែលមើលទៅរូបនាងបានឡើងគីឡូ ខណៈដែលមិត្តប្រុសរបស់នាង បានស្លៀកខោខ្លី បានចាយរាងមិនស្ទើរ ជាមួយសាច់ដុំ យ៉ាងសង្ហារអស់ទាស់។

ជាមួយគ្នានេះដែរ ដោយតាមសេចក្តីរាយការណ៍បានអោយដឹងថា អ្នកទាំងពីរបានចុះលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយដូចគូសង្សារដទៃទៀត មិនត្រឹមតែប៉ុណ្ណោះពួកគេបានអង្គុយ ដេកអោបគ្នានៅមាត់ឆ្នេរមិនសំចៃ ក៏ដូចជាបង្ហាញពីភាពរ៉ូមែនទិក មើលទៅពិតជាក្តីសុខខ្លាំងមែនទែន៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Camila 
Shawn
Camila និង Shawn
Camila និង Shawn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]